CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Nokia 603 ដំណើរការប្រព័ន្ធ Symbian Belle បង្ហាញវត្តមានជាផ្លូវការ

Nokia 603 ជាគំរូថ្មីមួយទៀតដំណើរការដោយប្រព័ន្ធ Symbian Belle ទើបតែត្រូវបាន
ក្រុមហ៊ុនហ្វាំងឡង់ប្រកាសបង្ហាញជាផ្លូវការកាលពីថ្មីៗនេះ ។

Nokia 603 ប្រើបា្រស់អេក្រង់ប្រភេទ LCD ClearBlack បច្ចេកវិទ្យា IPS មានទំហំ ៣,៥អ៊ីង
មាន resolution ជា nHD (៣៦០ x ៦៤០ pixel) ដែលមានបំពាក់នូវ Gorilla Glass ។ ទូរស័ព្ទ
នេះអាចការពារស្នាមឆ្នូតបានផងដែរ ។ ចំពោះប្រព័ន្ធដំណើរការខាងក្នុងមាន​ CPU ល្បឿន
1GHz មានកាមេរ៉ាប្រភេទ fix-focus ទំហំ ៥Mpx និងអាចថតវីដេអូ HD 720p តែពុំមានកាមេរ៉ា
មុខទេ ។ក្នុងនោះក៏មានផងដែរនូវ GPS, Wi-Fi, Bluetooth, USB និង audio jack ៣,៥ មីលី
ម៉ែត្រ វិទ្យុ FM ។អង្គចងចាំខាងក្នុងទំហំ ២G និង​អាច​បន្ថែម​ microSD រហូត​ដល់ ៣២GB
ទៀតផង។ Nokia 603 មានកំរាស់ ១២,៧ មីលីម៉ែត្រ និងមានទំងន់ ១០៦,៩ក្រាម ។

ចំពោះបណ្តាញរបស់ Nokia 603 នេះវិញគឺប្រភេទ quad-band 2G និង tri-band 3G ជាមួយ
HSDPA ល្បឿន ១៤Mbps និង HSUPA ល្បឿន ៥,៧ Mbps និងបច្ចេកវិទ្យា NFC ដែលផ្តល់
ភាពងាយស្រួលបំផុតក្នុងការចែករំលែកទិន្នន័យអោយគ្នាទៅវិញទៅមក ។


ដោយឡែក Nokia 603 ក៏មានបំពាក់រួចជាស្រេចនូវមុខងារមានប្រយោជន៍មួយចំនួនដូចជា
QuickOffice, MS Office Communicator និង Adobe PDF Reader ថែមទាំងមានហេ្គមកំសាន្ត
Angry Birds, Fruit Ninja និង Shazam ផងដែរ ។ Nokia 603 មាន ៦ពណ៌សំរាប់អោយលោក
អ្នកជ្រើសរើស ហើយក៏នឹងចាប់ផ្តើមធ្វើចរាចរនៅលើទីផ្សារនៅក្នុងត្រីមាសទីបួនក្នុងឆ្នាំនេះ
ផងដែរ ដែលមានតំលៃប្រហែលជា ២៧០ដុល្លាអាមេរិក ៕






ប្រភព៖ Gsmarena
ដោយ៖រស្មី

Tags: nokiasymbiantouch uisymbian bellenokia 603