CamNews

ទូរស័ព្ទ ផលិតផលថ្មី 

ភ្លូកទឹកភ្លូកដីរង់ចាំក្លាយជាម្ចាស់ iPhone 4S

តាមប្រភពពត៌មានមួយក្នុងប្រទេសជប៉ុនបានអោយដឹងថាដើម្បីបានក្លាយជាម្ចាស់ដំបូងគេ
លើ iPhone 4S អតិថិជនរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅមុខហាងលក់ផលិតផលរបស់
Apple តាំងពីព្រលឹម ។ ស្របពេលជាមួយគ្នានោះក៏មានប្រភពពត៌មានមួយទៀតបានអោយ
ដឹងផងដែរថាអតិថិជនយ៉ាងច្រើនកុះករក៏បានទៅតំរៀបជួរគ្នានៅមុខហាងលក់ផលិតផល
របស់ Apple នៅតាមបណ្តាប្រទេសមួយចំនួនដូចជា អាមេរិក កាណាដា អង់គ្លេស បារាំង
អាល្លឺម៉ង់ និងអូស្រ្តាលី ផងដែរ ដើម្បីចាំទិញ iPhone 4S នេះ ។

ប្រភពពត៌មានរបស់ជប៉ុនបានរាយការណ៍អោយដឹងថានៅមុខហាងលក់ផលិតផលរបស់
Apple ក្នុងសង្កាត់ Shibuya ទីក្រុង Tokyo មានអតិថិជនជាង ១០០នាក់ បានមករង់ចាំតាំង
ពី ១១ម៉ោងមុនម្ល៉េះដើម្បីរង់ចាំទិញ iPhone 4S ។ ក្នុងពេលជាមួយគ្នានេះដែរក្នុងប្រទេស
អង់គ្លេសអតិថិជនរាប់រាយនាក់ក៏បានមករង់ចាំនៅមុខហាងរបស់ Apple ដូចគ្នា រីឯនៅក្នុង
ប្រទេសអាមេរិចវិញអតិថិជនជាច្រើនបានមករង់ចាំមុនតាំងពី ១៧ម៉ោងមុនផងដែរដោយ
ហេតុតែចង់បាន iPhone 4S ថ្មីនេះ ។ ចំពោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំងត្រូវបានរាយ
ការណ៍មកថាអតិថិជនចំនួនជាង ១៥០ នាក់ឯណោះបានមករង់ចាំនៅមុខហាងលក់
ផលិតផលរបស់ Apple ។ រូបភាពមួយចំនួនបង្ហាញពីការទន្ទឹងរង់ចាំជាវ iPhone 4S នៅមុខ
ហាងលក់ផលិតផល Apple តាមបណ្តាប្រទេសផ្សេងៗ ៖




មើលទៅដូចជាសប្បាយម្យ៉ាងដែរ សង្ឃឹមថាថ្ងៃណាមួយ Apple នឹងមកដាក់សាខាលក់
ផលិតផលរបស់ខ្លួនក្នុងប្រទេសយើងដើម្បីអាចទទួលបានអារម្មណ៍នៃការរង់ចាំទិញ
ផលិតផលថ្មីដូចប្រទេសគេដែរ :).....

ប្រភព៖ Zing
ដោយ៖ រដ្ឋា

Tags: electronicappleiphoneiphone 4s