គេហទំព័រ UDN (តៃវ៉ាន់) ថ្មីៗនេះបានឲ្យដឹងថា Apple បានធ្វើការបដិសេធ សហការជាមួយ Samsung និង Sharp ដើម្បីផលិតអេក្រង់ទំហំ 4,7" សម្រាប់ iPhone 6 ជាមួយនឹងតួនាទីជាក្រុមហ៊ុនផ្គត់ផ្គង់ទី៣។ ជំនួសឲ្យនោះ Apple បានជ្រើសរើសក្រុមហ៊ុនក្នុងតំបន់មួយគឺ Innolux។
មុននេះ Apple ក៏ធ្លាប់បានធ្វើ ការជ្រើសរើសក្រុមហ៊ុន LG និង Japan Display ដើម្បីធ្វើជាក្រុមហ៊ុន ផ្គត់ផ្គង់អេក្រង់។ ប៉ុន្តែមានក្រុមហ៊ុនតែពីរ អាចនឹងមិនអាចឆ្លើយតបបានគ្រប់តម្រូវការ ប្រើប្រាស់នៅ លើទីផ្សារទេ។ iPhone 6 ត្រូវបានឲ្យដឹងថា នឹងប្រើប្រាស់អេក្រង់កំរិតរីសូលុយហ្សិន 1704 x 960 ខ្ពស់ជាង បើប្រៀបជាមួយនឹងកំរិត 1136 x 640 បច្ចុប្បន្ន។
(រូបភាពតំណាង)
ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា Apple បដិសេធចាប់ដៃគូជាមួយ Samsung ដោយសារតែគេគឺជា គូប្រកួតសំខាន់ និងដោយផ្ទាល់ជាមួយខ្លួន។ រីឯក្រុមហ៊ុន Sharp, Apple មិនព្រមប្រើប្រាស់អេក្រង់ពី ក្រុមហ៊ុននេះ ដោយសារតែ Panel ដំណាក់កាលដំបូង លេចចេញនូវបាតុភាព moire។ សម្រាប់ Innolux វិញ គេគឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនមួយចំនួនផ្សេងទៀត ផ្គត់ផ្គង់អេក្រង់ LCD TFT សម្រាប់បណ្តាទីផ្សារពិសេសៗ គិតចាប់ពីថ្ងៃបង្កើតក្រុមហ៊ុន នៅឆ្នាំ ២០០៣ មកម្ល៉េះ។ ក្រុមហ៊ុនទទួល ធ្វើអេក្រង់សម្រាប់ទូរទស្សន៍ កុំព្យូទ័រយួរដៃ ឧបករណ៍ Mobile រួមទាំងអេក្រង់កុំព្យូទ័រ ជាមួយនឹងគុណ ភាពខ្ពស់ថែមទៀតផង៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte