CamNews

ទូរស័ព្ទ 

កំពូលស្មាតហ្វូនទាំង ៦ ឡើងជ្រុញបង្ហាញសមត្ថភាព តើការថតវីដេអូមួយណា ល្អជាង?

ស្មាតហ្វូន Android Full HD ៣គ្រឿងគឺ HTC One, Galaxy S4 និង Xperia Z បានឡើងលើ
សង្វៀន ប្រៀបធៀបសមត្ថភាពការពារភាពរំញ័រ ក្នុងពេលថតវីដេអូ ជាមួយនឹង Lumia 920
iPhone 5 និង Galaxy S III។

ក្នុងចំណោមកំពូលស្មាតហ្វូនកំពុងចរាចរនៅលើទីផ្សារ Nokia Lumia 920 និង HTC One គឺជា
ស្មាតហ្វូនដែលបានបំពាក់កាណុង មានបច្ចេកវិទ្យា OIS (បច្ចេកវិទ្យាការពារភាពញ័រ)។ ក្នុងនោះ
Galaxy S4, Sony Xperia Z, iPhone 5 និង Galaxy S3 គឺមិនមានបច្ចេកវិទ្យាការពាររំញ័រនេះឡើយ
ប៉ុន្តែបានបំពាក់នូវ Features ប្រហាក់ប្រហែលនេះ ក្នុងពេលថតវីដេអូ។

ជាក់ស្តែង គុណភាពរវាងការដែលបំពាក់ OIS និងមិនមាន OIS គឺមិនដូចគ្នាទេ។ ថ្មីៗនេះ គេហទំព័រ
Cnet UK បានធ្វើការប្រៀបធៀបសមត្ថភាពថតវីដេអូរវាង កំពូលស្មាតហ្វូនទាំង ៦ ខាងលើ ដែល
ការតេស្ត (Test) នេះ ពិតជាយុត្តិធម៌ ដោយស្មាតហ្វូនទាំង ៦នេះ ត្រូវបានថតវីដេអូក្នុងពេលតែមួយ
ក្នុងលក្ខខណ្ឌតែមួយ និងបានផ្លាស់ប្តូរចលនា ក៏ក្នុងល្បឿន Frame តែមួយដូចៗគ្នាផងដែរ។

ជាលទ្ធផលយើងឃើញថា Galaxy S III គឺជាស្មាតហ្វូនដែលមានគុណភាពវីដេអូអន់ជាងគេបំផុត
ពោលគឺរូបភាពក្នុងវីដេអូមានភាពញ័រច្រើន។ ក្នុងនោះ Galaxy S4 មានគុណភាពវីដេអូប្រសើរ
ជាងមុនច្រើន បើប្រៀបជាមួយ S III ។ ជាក់ស្តែង Sony Xperia Z និង iPhone 5 នៅតែមានគុណ
ភាពវីដេអូ ល្អជាងស្មាតហ្វូនទាំងពីររបស់ Samsung។ ចំណែកឯស្មាតហ្វូនដែលមានបំពាក់ OIS,
Lumia 920 និង HTC One គឺជាអ្នកឈ្នះក្នុងការ Test នេះ ក្នុងនោះ Lumia 920 មានគុណភាព
វីដេអូល្អជាងបន្តិចបន្តួច បើប្រៀបជាមួយ HTC One ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: video comparison top 6 smartphones htc one iphone 5 S4 920 s3 Z hightech