CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Galaxy Nexus បង្ហាញវត្តមានជាផ្លូវការ

បន្ទាប់ធ្វើការពន្យាពេលបង្ហាញវត្តមានមួយរយៈខ្លីដោយសារតែដំណឹងមរណៈភាពរបស់
លោក Steve Jobs អតីត CEO របស់ក្រុមហ៊ុន Apple ដែលបានទទួលមរណៈភាពកាលពីថ្ងៃ
ទី ៥តុលា កន្លងទៅថ្មីៗនេះ ពេលនេះ Galaxy Nexus របស់ Google និង Samsung បាន
បង្ហាញវត្តមានជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៩តុលា នេះនាទីក្រុង ហុងកុង ជាមួយអេក្រង់
ទំហំ ៤,៦៥អ៊ីង HD Super AMOLED ដំណើរការប្រព័ន្ធ Android 4.0 Ice Cream Sandwich ។


Smartphone ថ្មីនេះមាន Processor ជា Dual core 1.2GHz OMAP របស់ Texas Instruments
ហើយនេះក៏ជាទូរស័ព្ទដំបូងផងដែរដែលមានប្រព័ន្ធដំណើរការ Ice Cream Sandwich ។
យោងតាម Google អោយដឹងថាទូរស័ព្ទថ្មីនេះនឹងនាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មី
បំផុតមួយមកដល់ពួកគេផងដែរ ។ ឧបករណ៍ត្រូវបានបំពាក់នូវមុខងារបច្ចេកវិទ្យាទំនើបៗ
ជាច្រើន ក្នុងនោះរួមមានការបញ្ជូនទិន្នន័យតាមបច្ចេកវិទ្យាឥតខ្សែរ NFC, ប្រព័ន្ធផ្តល់ពត៌មាន
ថ្មី និងមុខងារបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។

Galaxy Nexus មាន RAM ១GB,អង្គចងចាំខាងក្នុងទំហំ ១៦GB និង ៣២GB, កាមេរ៉ាក្រោយ
៥ megapixel និងមាន flash ,កាមេរ៉ាខាងមុខ ១,៣ megapixel ​, អាចថត Clip វីដេអូ Full HD
1080p ,មាន resolution ១២៨០ x ៧២០ pixel ។ ទូរស័ព្ទនេះមាន Jack ៣,៥ មីលីម៉ែត្រ,មាន
Bluetooth 3.0, Wi-Fi 802.11a/b/g/n ,USB 2.0 ផ្នែកស្តើងបំផុតមានកំរាស់ ៨,៨ មីលីម៉ែត្រ ផ្នែកក្រាស់បំផុត ១១,៥មីលីម៉ែត្រ មានទំងន់ ១៣៥ក្រាម និងថ្ម ១៧៥០ mAh ។








http://www.youtube.com/watch?feature=player_embedded&v=YNPvJbUXnwg

តាមគំរោង Galaxy Nexus នេះនឹងចាប់ផ្តើមធ្វើចរាចរក្នុងទីផ្សារចាប់ពីខែវិច្ឆិការខាងមុខនេះ
ផងដែរ ៕

ប្រភព៖Thisismynext & TheNextWeb
ដោយ៖ រស្មី

Tags: androidsamsungsmartphonegoogleandroid 4galaxy nexusgalaxy nexus 2011ice cream sandwichics