CamNews

ទូរស័ព្ទ 

Nokia មិនសូវខាតបង់ដោយពឹងផ្អែកលើការលក់ទូរស័ព្ទ ដែលមានតំលៃទាប

ដោយការបញ្ចេញលក់នូវផលិតផលទូរស័ព្ទដែលមានតំលៃថោកសមរម្យនៅក្នុងបណ្តា
ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ជាហេតុធ្វើអោយក្រុមហ៊ុន ហ្វាំងឡង់ មិនសូវខាតបង់ធ្ងន់
ធ្ងរប៉ុន្មានទេនៅក្នុងត្រីមាសទី៣​ កន្លងមកនេះ ។

Nokia បានប្រាប់អោយដឹងថាខ្លួនខាតបង់ត្រឹមតែប្រមាណជា ៩៤លានដុល្លាអាមេរិកប៉ុណ្ណោះ
គឺមានចំនួនតិចជាងការប៉ាន់ស្មានរបស់អ្នកជំនាញដែលថាការខាតបង់នេះមានចំនួនរហូត
ដល់ ៣០០លានដុល្លាអាមេរិក ។ ក្រុមហ៊ុននេះលក់ផលិតផលថ្មីរបស់ខ្លួនបានចំនួន ៩០លាន
គ្រឿងដែលខុសពីគំរោងដែលនិយាយថាបានត្រឹមតែ ៦៧ លានគ្រឿងនិងលើសពីនេះ ។

ហើយនៅក្នុងត្រីមាសទី៣ នេះផងដែរ Nokia លក់ផលិតផល Smartphone របស់ខ្លួនបាន
ចំនួន ១៦,១លានគ្រឿង គឺទាបជាង Apple ដែលលក់ផលិតផល iPhone បានរហូតដល់ចំនួន
១៧,១ លានគ្រឿង ។ ប៉ុន្តែទោះជាយ៉ាងណា Nokia សង្ឃឹមថាខ្លួននឹងអាចដណ្តើមបានទីផ្សារ
ទូរស័ព្ទមួយផ្នែកធំមកវិញនៅពេលដែលក្រុមហ៊ុននេះបញ្ចេញនូវផលិតផលទូរស័ព្ទថ្មីដំណើរ
ការដោយ Windows Phone នៅពេលខាងមុខនេះ ។

Microsoft ជាដៃគូដ៏ធំនិងសំខាន់បំផុតរបស់ Nokia ហើយក៏ទើបតែបានធ្វើសេចក្តីប្រកាស
មួយស្តីអំពីចំណូលក្នុងត្រីមាសកន្លងមកនេះផងដែរ បង្ហាញថាមានចំនួន ១៧,៣៧ពាន់លាន
ដុល្លាអាមេរិកគឺមានការកើនឡើងចំនួន ៧ភាគរយបើធៀបជាមួយត្រីមាសដូចគ្នាក្នុងឆ្នាំ
កន្លងទៅ និងទទួលបានប្រាក់ចំណេចចំនួន ៥,៧៤ពានលានដុល្លាអាមេរិក ៕
ប្រភព៖ Slashgear
ដោយ៖រដ្ឋា

Tags: electronicnokiaapplemicrosoftsmartphoneiphone