SamMobile ទើបតែធ្វើការបង្ហើបឲ្យដឹងថា Samsung កំពុងតែដាក់ចេញនូវផែនការ ដល់ការអភិវឌ្ឍន៍ ស្មាតហ្វូន Galaxy A5 ជាមួយនឹងសំបកធ្វើពីលោហធាតុ។
បណ្តាព័ត៌មានចចាមអារាមជាជំហានដំបូង បានឲ្យដឹងថា Galaxy A5 នឹងមានការរចនាម៉ូតជាមួយ សំបកធ្វើពីលោហធាតុ និងក៏ត្រូវបានគេកំណត់ថា វាស្ថិតនៅក្នុងកំរិតស្មាតហ្វូនស៊េរីមធ្យម។ ជាមួយ គ្នានោះ Galaxy A5 នឹងត្រូវបានបំពាក់នូវអេក្រង់ Super AMOLED 5 inch ជាមួយកំរិតរីសូលុយហ្សិន 720 x 1280 pixel ប្រើប្រាស់ CPU Quad Core Snapdragon 400 កាមេរ៉ាក្រោយ 13 megapixel កាមេរ៉ាមុខ 5 megapixel និងមានថាមពលថ្ម 2300 mAh។ ស្មាតហ្វូនមានមេម៉ូរីក្នុង 16 GB អាចបន្ថែម មេម៉ូរីក្រៅបានតាមរយះកាត microSD និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4.4 KitKat ជាមួយនឹង interface TouchWiz ថ្មីបំផុត (បច្ចុប្បន្នមាននៅលើ Galaxy Note 4)។
ជាមួយនឹងការដែល Galaxy Alpha ទទួលបាននូវមតិឆ្លើយតបមកវិញជាវិជ្ជមានច្រើន ដូច្នេះ Samsung អាចនឹងបន្តធ្វើការអភិវឌ្ឍន៍នូវស្មាតហ្វូន មានសំបកលោហធាតុជាច្រើនថែមទៀត ក្នុងពេលខាងមុខ នេះ។
ខាងក្រោម គឺជារូបភាពរបស់ Galaxy A5 មួយចំនួន ដែលទើបតែចចាមអារាម:
ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, Sammobile, vreview