CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Apple បង្ហាញវត្តមាន MacBook Pro ថ្មី

ដូចអ្វីដែលពត៌មានចរចាមអារាមធ្លាប់បានចុះផ្សាយ,ពេលនេះ Apple បានបង្ហាញនូវវត្តមាន
សមិទ្ធិផលថ្មីមួយទៀតរបស់ខ្លួនមានឈ្មោះថា MacBook Pro ជាមួយរូបសណ្ឋានត្រូវបានធ្វើ
ការអភិវឌ្ឍន៍អោយកាន់តែប្រសើរជាងមុន ។

MacBook Pro ថ្មីនេះមានអេក្រង់ទំហំ ១៣អ៊ីង មានប្រព័ន្ធដំណើរការ Processor 2.4 GHz
Core i5 និង 2.8 GHz Core i7 ។ ចំពោះអេក្រង់ ១៥ និង ១៧អ៊ីង មានប្រព័ន្ធដំណើរការ
Processor បន្តបន្ទាប់គ្នាគឺ 2.2 GHz និង 2.4 GHz ។ ក្រាហ្វិករបស់ម៉ាស៊ីនក៏ត្រូវបានធ្វើអោយ
មានការប្រសើរជាងមុន( Update) ផងដែរ ចំពោះគំរូ ១៥អ៊ីងធម្មតាសព្វថ្ងៃនេះគឺប្រើប្រាស់
card ក្រាហ្វិក (VGA) Radeon HD ៦៧៥០M ៥១២MB RAM,ចំណែកគំរូ ១៥អ៊ីងនិង ១៧អ៊ីងថ្មី
ប្រើប្រាស់ card ក្រាហ្វិកប្រភេទ Radeon ៦៧៧០M ១GB RAM ។ គំរូ ១៣អ៊ីងក៏ត្រូវបានធ្វើ
ការបន្ថែមនូវ Hard Drive អោយធំជាងមុនផងដែរគឺពី ៣២០GB ឡើងទៅ ៥០០GB និង
៧៥០GB មាស៊ីននីមួយៗមាន Ram ទំហំ ៤GB និងថ្មប្រើប្រាស់បានរហូតដល់ ៧ម៉ោង ។

ផលិតផលថ្មីនេះអតិថិជនអាចធ្វើការកក់ទិញបាននៅ Apple Store ជាមួយតំលៃចាស់ដដែល
ផងដែរ ៕
ប្រភព៖ Electronista
ដោយ៖ រដ្ឋា

Tags: electronicappleintelamdmacbook procomputersradeoncore i7core i5ivy bridge