ពេលវេលានៃការបង្ហាញខ្លួន HTC One Mini នៅសល់តែមួយខែទៀតប៉ុណ្ណោះ ហើយការ
ដែលលេចចេញនៃ គំរូស្មាតហ្វូននេះ នៅលើកម្មវិធីវាស់ភាពខ្លាំង GFX Benchmark គឺបាន
ឲ្យយើងឃើញពីលក្ខណៈទូទៅថ្មីមួយ របស់ HTC One Mini។
បើតាមព័ត៌មានចចាមអារាមនេះ HTC One Mini នឹងមាន CPU Dual Core Snapdragon
400 ល្បឿន 1.4GHz និង Chip ក្រាហ្វិក Adreno 305។ វានឹងបំពាក់អេក្រង់ទំហំ 4.3 inch
កំរិតពន្លឺ 1280 x 720 pixel។ HTC One Mini នឹងប្រើប្រាស់ Android 4.2.2។
GFX Bench មិនបានបង្ហាញឲ្យដឹងពីព័ត៌មានរូបសណ្ឋានផ្សេងទៀតដូចជា ទំហំ RAM របស់
ស្មាតហ្វូន ក៏ដូចជាមេម៉ូរីក្នុង នោះទេ។ ប៉ុន្តែបើសិនជាព័ត៌មានចចាមអារាមលើកមុន ជាការ
ពិត នោះ HTC One Mini នឹងមាន 2GB RAM និងមេម៉ូរីក្នុង 16GB។ បណ្តាបច្ចេកវិទ្យាដូចជា
Ultrapixel (camera), Beats Audio (សម្លេង) និង Speaker BoomSound ពីរ ត្រូវបានសន្មតថា
នឹងត្រូវបំពាក់នៅលើ HTC One Mini ផងដែរ។
តាមប្រភពពី PhoneArena, HTC One Mini អាចនឹងបង្ហាញខ្លួនដំបូងគេ នៅថ្ងៃទី ៣ ខែសីហា
ខាងមុខនេះ នៅក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត O2។ បច្ចុប្បន្ន នៅមិនទាន់បានដឹងពីតំលៃលក់
នៃស្មាតហ្វូននេះថានឹងដាក់លក់ ក្នុងតំលៃប៉ុន្មាននោះទេ៕
ដោយ៖ សិលា
ប្រភព៖ VReview