ក្រុមអ្នកជំនាញ iFixit និង Chipworks បានដោះរើ Smartphone ដែលកំពុងទទួលការ
ចាប់អារម្មណ៏ខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ដើម្បីរុករកចង់ដឹងពីសមាសភាពផ្សំ ហើយក៏
បានរកឃើញចំនុចគួរឲ្យចាប់អារម្មណ៏មួយចំនួននៅក្នុង Smartphone នេះ។
Galaxy S III មានថ្ម 2.100 mAh ដែលទំហំរបស់វាមិនធំដូចថ្ម 3.300 mAh មាននៅក្នុង Motorola
Droid RAZR Maxx ប៉ុន្តែធំជាងថ្ម 1.750 mAH របស់ Galaxy Nexus។ ចំនុចដែលចាប់អារម្មណ៏
នោះគឺថ្មនេះបានបំពាក់នូវ Chip NFC ថែមទៀតផង។
សមាសភាពផ្សំរបស់Samsung Galaxy S III
ផ្ទៃកញ្ចក់បានបំពាក់យ៉ាងណែនចូលនឹងអេក្រង់របស់ S III។ iFixit បានឲ្យដឹងថាតំលៃសេវាក្នុងការ
ផ្លាស់ប្តូរអេក្រង់នឹងមានតំលៃខ្ពស់ បើសិនអ្នកប្រើប្រាស់ប្រហែសធ្វើឲ្យធ្លាក់បែកអេក្រង់នោះ។ ផ្ទៃ
ការពារ Gorilla Glass 2 របស់ Corning បានជួយឲ្យអេក្រង់រឹងមាំដូចអេក្រង់ជំនាន់ទីមួយ តែវាមាន
កំរាស់ស្តើងជាង20%។ ចំនុចគួរឲ្យចាប់អារម្មណ៏ជាងគេពេលរើម៉ាស៊ីនអស់គឺ Camera 8 megapixel
របស់Galaxy S III ក៏មានSensor ដូចiPhone 4Sដែរ។ ជាក់ស្តែងតាមការធ្វើពិសោធជំហានដំបូងឃើញ
ថាទូរស័ព្ទSamsung Galaxy S III ថតរូបបានល្អជាងiPhone 4S ហើយចំនុចដែលគួរចាប់អារម្មណ៏មួយ
ទៀតគឺ Samsung Galaxy S III ប្រើប្រាស់កាមេរ៉ាខាងមុខមានទំហំ1,9 megapixel ដែលធំជាងiPhone
4S ដែលប្រើប្រាស់កាមេរ៉ាផ្នែកខាងមុខតែទំហំVGA ប៉ុណ្ណោះ៕
ដោយ៖ និស្ស័យ
ប្រភព៖ VB