ទូរស័ព្ទឆ្លាតវៃ YotaPhone 2 ដែលមានអេក្រង់ពីរ អាចបញ្ចូលថាមពលថ្មដោយមិនបាច់ប្រើខ្សែ និងមានកាមេរ៉ា 8 megapixel ។
ប្រៀបធៀប Lumia 525 ជាមួយ Nokia X ទាំងបីប្រភេទ ដែលទើបលេចមុខ
Galaxy S5 បង្ហាញខ្លួនជាផ្លូវការ ៖ មានអេក្រង់ ៥,១ inch ឧបករណ៍វាស់ ចង្វាក់បេះដូង និងស្កែនក្រយៅដៃ
MWC 2014 ៖ Nokia បញ្ចេញទូរស័ព្ទថ្មី តម្លៃទាបបំផុត
ចូលរួមក្នុងព្រឹត្តិការណ៍ MWC 2014 ក្រុមហ៊ុន Yota Devices ទើបតែបានបញ្ចេញទូរស័ព្ទឆ្លាតវៃ
អេក្រង់ពីរ YotaPhone ជំនាន់ទីពីរ ជាផ្លូវការរបស់ខ្លួន ដោយមានការកែលំអជាច្រើន ធៀបនឹង
កំណែដំបូង។
នៅក្នុងការកែលំអនេះ អ្វីដែលគួរចាប់អារម្មណ៍ គឺអេក្រង់ e-ink នៅខាងខ្នងរបស់ទូរស័ព្ទ ដោយ សារវាមិនត្រឹមតែមានមុខងារបង្ហាញទិន្នន័យ ប៉ុណ្ណោះទេ តែក៏អនុញ្ញាតឱ្យម្ចាស់ទូរស័ព្ទ ប្រើប្រាស់ វាដូចទៅនឹងអេក្រង់ទីពីរ។ អេក្រង់ស ខ្មៅនេះ នឹងជួយឱ្យអ្នកប្រើប្រាស់ សន្សំសំចៃថាមពលថ្ម
បានច្រើន នៅពេលចាំបាច់ ព្រោះវាអាចដំណើរការបានរហូតដល់ ពី ៦០ ទៅ ៧០ម៉ោង ពេល
ស្ថិត ក្នុងលក្ខខណ្ឌរង់ចាំ។
អំពីរចនាសម្ព័ន្ធគ្រឿងម៉ាស៊ីន ស្មាតហ្វូន YotaPhone 2 មានឈីប Snapdragon 800 (quad core)
ជាមួយនិង 2 GB RAM និងអេក្រង់ AMOLED 5 inch Full HD ។ ចំណែកអេក្រង់ទីពីរ e-ink នៅ
ផ្នែក ខាងខ្នងរបស់ទូរស័ព្ទ មានទំហំដល់ទៅ 4,7 inch ។ រីឯ កាមេរ៉ា វិញ មានកម្រិតរីសូលូសឹន
8 megapixel ។ ថាមពលថ្មរបស់ YotaPhone 2 គឺ 2.550 mAh និងបញ្ចូលថ្មដោយមិនបាច់ប្រើ
ខ្សែ។
ប្រសិនតម្លៃរបស់ ស្មាតហ្វូន YotaPhone 2 មិនលើសពីតម្លៃដើមរបស់ YotaPhone កំណែដំបូង
(៤៩៩អឺរ៉ូ /ប្រហែល ៦៧៥ដុល្លារអាមេរិក) នោះវាគឺជាទូរស័ព្ទដែលគួរតែទិញយកមកប្រើ ប៉ុន្ដែ
បច្ចុប្បន្ន តម្លៃរបស់ YotaPhone 2 មិនទាន់ត្រូវបានគេប្រកាសឱ្យដឹងជាផ្លូវការនៅឡើយ។ យ៉ាង
នេះក្ដី YotaPhone 2 នឹងត្រូវបានដាក់លក់ក្នុងពេលឆាប់ៗខាងមុខ នៅក្នុងទីផ្សារដំបូងចំនួនពីរ
គឺ អាមេរិក និងចិន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ engadget