ក្រៅពីបណ្ដាទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Android ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC
2014 ក្រុមហ៊ុន Nokia ក៏ទើបតែបញ្ចេញ ទូរស័ព្ទតម្លៃទាបពីរប្រភេទរបស់ខ្លួន ដែលមានឈ្មោះថា
Nokia 220 និង Asha 230 ។
ប្រវត្តិជូរចត់នៃការបង្កើត WhatsApp
កម្មវិធី Android ទាញស្រោមជើងស្រីស្អាត ដែលបុរសចង់សាក
ដំបូងគឺទូរស័ព្ទ Asha 230 ៖ ជាទូរស័ព្ទដែលត្រូវបាន Nokia ផលិតឡើងសម្រាប់ក្រុមគោលដៅដែលចង់បន្ទាន់សម័យនូវទូរស័ព្ទបុរាណរបស់ខ្លួន មកជាទូរស័ព្ទដែលមានភាពឆ្លាតវៃជាងមុន។
ម៉ាស៊ីននេះ មានឧបករណ៍ជំនួយប្រព័ន្ធ GSM 4 និងមានប្រភេទស៊ីម ១ និងស៊ីម ២។ Asha 230
ត្រូវបានបំពាក់អេក្រង់ថាច់ស្គ្រីន QVGA 2,8 inch និងមានប្រាវស៊ើរ Xpress ដើម្បីចូលទៅកាន់
គេហទមព័រផ្សេងៗ។ ក្រៅពីនេះ វាក៏មានឧបករណ៍ប្រើ microSD 32 GB ផងដែរ។ Asha 230
ដែលមានតម្លៃ ៤៥អឺរ៉ូ (៥៩ដុល្លារលអាមេរិក)នេះ នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីថ្ងៃតទៅ។
ក្នុងព្រឹត្តិការណ៍ MWC 2014 នេះដែរ ក្រុមហ៊ុន Nokia ក៏បានបញ្ចេញទូរស័ព្ទ Nokia 220 ដែល
មានអេក្រង់ 2,4 inch និងមានពីរជម្រើស គឺប្រភេទស៊ីម ១ និងស៊ីម ២ ។ ម៉ាស៊ីននេះ ក៏អាចភ្ជាប់
អ៊ីនធើរណិត 2G ដើម្បីឱ្យអ្នកម្ចាស់ទូរស័ព្ទ អាចចូលប្រើប្រាស់បណ្ដាញសង្គម ដូចជា Facebook
ឬ Twitter ។ ប្រាវស៊ើរ Xpress ក៏ត្រូវបានបំពាក់លើទូរស័ព្ទនេះ។
Nokia 220 មានតម្លៃ ២៩អឺរ៉ូ (ជាង ៣៩ដុល្លារ) ហើយក៏ត្រូវបានដាក់លក់ចាប់តាំងពីថ្ងៃនេះ នៅ
អាស៊ីប៉ាស៊ីហ្វិច អឺរ៉ុប ឥណ្ឌា អាមេរិកខាងត្បូង មជ្ឈឹមបូព៌ា និងអាហ្វ្រិក៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk/engadget