CamNews

ទូរស័ព្ទ 

Nokia ប្រកាសប្រារព្ធ ព្រឹត្តិការណ៍ផ្ទាល់ខ្លួននៅ MWC 2014 ថ្ងៃទី២៤ ខែកុម្ភះ

Nokia ទើបតែធ្វើការកំណត់នូវពេលវេលាជាផ្លូវការមួយ នៃការប្រារព្ធព្រឹត្តិការណ៍របស់ក្រុមហ៊ុន នៅឯ MWC 2014 គឺនៅម៉ោង 8h30 (ម៉ោងក្នុងតំបន់) ថ្ងៃទី២៤ ខែកុម្ភះ នៅបាសេឡូណា ប្រទេស អេស្បាញ។

ខ្លឹមសារ "Meet us under the tree" នៅក្នុងលិខិតអញ្ជើញចូលរួមព្រឹត្តិការណ៍របស់ Nokia បាន បង្កឲ្យគេមានការងឿងឆ្ងល់មិនតិចឡើយ។ មតិជាច្រើនបានយល់ឃើញថា ពាក្រ "ដើមឈើ" ជារបៀបលេងពាក្យដែល Nokia ប្រើសំដៅទៅលើ គំរូស្មាតហ្វូន ៣ម៉ូដែលរបស់ក្រុមហ៊ុន ដែលនឹងត្រូវយកមកណែនាំ នៅក្នុងថ្ងៃនោះ។

រូបភាពលិខិតអញ្ជើញចូលរួមព្រឹត្តិការណ៍របស់ Nokia នៅ MWC 2014 ខាងមុខនេះ
(រូបភាព៖ GSMArena)

សមាជិកថ្មីទាំងបី នៃមហាគ្រួសារ Lumia នោះរួមមាន: 1520V , 1525 និង 1820។ ក្នុងនោះ Lumia 1520V ត្រូវបានចចាមអារាមថានឹងបំពាក់នូវអេក្រង់ទំហំ 4,3 inch កំរិតរីសូលុយហ្សិន 1080p, chip Snapdragon 800, RAM 2GB និងមានមេម៉ូរីក្នុងទំហំ 32GB។ Lumia 1520 "mini" នេះក៏អាបំពាក់នូវកាមេរ៉ាក្រោយ 14MP, ថាមពលថ្ម 3.000 mAh, ប្រើ Windows Phone 8.1និងសាកថ្ម ឥតខ្សែ។

Lumia 1820 ត្រូវបានគេរំពឹងថា នឹងបំពាក់នូវ chip ថ្មីបំផុតគឺ Snapdragon 805, RAM 3GB, មេម៉ូរីក្នុងទំហំ 32GB, អេក្រង់ 5,2 inch កំរិតរីសូលុយហ្សិន 2K។ ថាមពលថ្មនៃស្មាតហ្វូននេះគឺ  3.400 mAh។ រីឯឧបករណ៍ចុងក្រោយដែល Nokia ផ្ញើទៅដល់ MWC 2014 លើកនេះគឺ phablet 6 inch Lumia 1525។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានច្រើន ស្តីពីលក្ខណៈសម្បត្តិរបស់ គំរូនេះ នៅឡើយទេ។

ចំណែកឯ Normandy ស្មាតហ្វូនប្រើ Android ដំបូង ក៏ជាឈ្មោះដែលត្រូវបានទន្ទឹងរង់ចាំជាយូរ មកហើយរបស់ Nokia។ បើយោងតាមព័ត៌មានចចាមអារាមជាច្រើន បានឲ្យដឹងថា Normandy នឹងប្រើ Android 4.4 KitKat, ប្រើស៊ីមពីរ អេក្រង់មានកំរិតរីសូលុយហ្សិន 854 x 540 pixel ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Nokia private event MWC 2014 Smartphone Hightech