HTC Desire 816 និង HTC Desire 610 គឺជាស្មាតហ្វូន ប្រភេទមធ្យម ដែលមានរចនាបទថ្មី ត្រូវ បានក្រុមហ៊ុនតៃវ៉ាន់ នាំទៅបង្ហាញនៅក្នុងពិព័រណ៍បច្ចេកវិទ្យា MWC 2014 ក្នុងនោះ HTC Desire
816 មានចំនុចខ្លះ ស្រដៀងនឹង iPhone 5c របស់ Apple ។
ដោយសារតែអេក្រង់ទំហំ 5,5 inch ធ្វើឱ្យ HTC Desire 816 ហាក់មានរូបរាងមិនស្រួលនឹងកាន់
ប៉ុន្មាន។ រចនារូបរាង មានចំនុចមួយចំនួន ដូចជា ប្រព័ន្ធបន្លឺសម្លេង BoomSound ស្រដៀងនឹង
HTC One រួមនិងរចនាសម្បកជ័រច្រើនពណ៌ ធ្វើឱ្យគេស្រមៃដល់ iPhone 5c របស់ Apple ។ នៅ
លើ phablet នេះ HTC បានបំបាត់ចោលនូវប៊ូតុងស្រមោលខាងក្រៅអេក្រង់ ដោយដាក់វានៅ
លើអេក្រង់វិញ។
អេក្រង់របស់ Desire 816 មានកម្រិតរីសូលូសឹន 720p ចំណែកប្រូសេសឺរ គឺប្រភេទ quad core
Snapdragon 400 1,6 GHz និង RAM 1,5 GB ។ Desire 816 មានអង្គចងចាំក្នុងម៉ាស៊ីន 8 GB ប៉ុន្ដែអាចបន្ថែមបានដល់ទៅ ៦៤ GB តាមរយៈ microSD ។
ម៉ាស៊ីននេះ មានកម្រាស់ 8 mm ហើយគែមជុំវិញមានរាងមូល ដើម្បីបង្កើនភាពស្រួល នៅពេល
កាន់។ ក្រៅពីនេះ គ្រាប់ចុចរបស់វា ក៏មានរូបរាងធំៗ ជួយឱ្យការប្រើប្រាស់បានងាយស្រួលផង
ដែរ។
ទន្ទឹមនឹងមានរូបរាងស្ដើង ស្រួលកាន់ ទម្ងន់របស់ HTC Desire 816 ក៏ស្រាល ប្រមាណជា ១៥៣
ក្រាមប៉ុណ្ណោះ។ រីឯថ្មរបស់ HTC Desire 816 វិញ ត្រូវបានរចនាជាប់ទៅនឹងម៉ាស៊ីន និងមានថាម
ពល 2.600 mAh ។ រន្ធ microUSB របស់ HTC Desire 816 ត្រូវបានដាក់នៅផ្នែកខាងក្រោម។
HTC Desire 816 មានកាមេរ៉ាក្រោយ 13 megapixel និងមានភ្លើង flash LED ។ ចំណែក កាមេរ៉ា
មុខ មានកម្រិត 5 megapixel ។ កាមេរ៉ាទាំងពីររបស់ HTC Desire 816 សុទ្ធតែត្រូវបានបំពាក់
ប្រព័ន្ធសេនសឺរ BSI និងសមត្ថភាពថតវីដេអូ Full HD ។ ផ្នែកខាងលើ (ក្បាល) របស់ម៉ាស៊ីននេះ គឺមានរន្ធដោតកាស 3,5 mm និង microphone ។
តាមគម្រោង HTC Desire 816 នឹងត្រូវបានដាក់លក់ក្នុងប្រទេសចិន នៅខែមិនាខាងមុខ ដោយ
មានច្រើនពណ៌សម្រាប់ជ្រើសរើស។ តម្លៃរបស់ phablet ប្រភេទមធ្យមនេះ មិនទាន់ត្រូវបាន
ប្រកាសឱ្យដឹងនៅឡើយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk