Nokia XL គឺជាស្មាតហ្វូនដែលមានតម្លៃខ្ពស់បំផុត ដោយមានអេក្រង់ធំបំផុត ហើយគេក៏អាច
និយាយបានថា វាមានគុណភាពខ្ពស់បំផុត ក្នុងចំណោមត្រកូល X ដំណើរការដោយ Android
របស់ Nokia ។
ដូច្នេះ បន្ទាប់ពីពាក្យចចាមអារ៉ាមជាច្រើន ចុងក្រោយ Nokia ក៏បានបញ្ចេញស្រឡាយទូរស័ព្ទ
ឆ្លាតវៃ ដំណើរការដោយ Android របស់ខ្លួន នៅ MWC 2014 ។ ជាក់ស្ដែងគឺ Nokia បានឧទ្ទេសនាមដល់សាធារណជន នូវស្មាតហ្វូន បីម៉ូដែល ដំណើរការដោយ Android នោះគឺ Nokia X,
Nokia X+ និង Nokia XL ក្នុងនោះ Nokia XL គឺជាផលិតផលត្រូវបានគេយកចិត្តទុកដាក់បំផុត។
ទូរស័ព្ទ Nokia XL គឺជាស្មាតហ្វូនដែលមានតម្លៃខ្ពស់បំផុត ដោយមានអេក្រង់ធំបំផុត ហើយគេអាចនិយាយបានថា វាមានគុណភាពខ្ពស់បំផុត ក្នុងចំណោមត្រកូល X ដំណើរការដោយ Android របស់ក្រុមហ៊ុន Nokia ។ ប៉ុន្មាន តាមពិត វាគ្រាន់តែជាផលិតផលល្អបំផុត ក្នុងចំណោមស្រឡាយ
X ដែលដំណើរការដោយ Android របស់ Nokia ។
ក្រៅពីអេក្រង់ដែលមានទំហំដល់ទៅ 5 inch រីសូលូសឹន 800x480 ទូរស័ព្ទ Nokia XL ក៏មាន
RAM 768MB (ប្រហែលនឹង Nokia X+) ។ កាមេរ៉ាក្រោយ ទំហំ 5mpx និង កាមេរ៉ាមុខ 2mpx ។
Nokia XL ដំណើរការដោយប្រព័ន្ធ Android AOSP និងមានអង្គចងចាំក្នុងម៉ាស៊ីន 4GB ។ នេះគឺ
ជារចនាសម្ព័ន្ធសមស្របមួយ ដោយសារតែវាមានតម្លៃ ១០៩អឺរ៉ូ ប្រហែលនឹង Lumia 520 និង
525 ។
ខាងក្រោមនេះ គឺជាបណ្ដារូបភាពពិតៗ របស់ Nokia XL ដែលត្រូវបានបង្ហាញនៅ MWC 2014 ៖
អត្ថបទសំខាន់ៗ ៖
ប្រៀបធៀប Lumia 525 ជាមួយ Nokia X ទាំងបីប្រភេទ ដែលទើបលេចមុខ
Galaxy S5 បង្ហាញខ្លួនជាផ្លូវការ ៖ មានអេក្រង់ ៥,១ inch ឧបករណ៍វាស់ ចង្វាក់បេះដូង និងស្កែនក្រយៅដៃ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk