CamNews

ផលិតផលថ្មី 

CTX Virtual Keyboard: ក្តារវាយអក្សរ ប៉ុនដែកកេះ zippo; តំលៃ 99,99 USD

ក្រុមហ៊ុន CTX  បានបង្ហាញណែនាំជាផ្លូវការ និងទទួលការកុម្មង់ទិញនូវ Keyboard
ដែលមានឈ្មោះហៅថា  CTX Virtual Keyboard។

បច្ចុប្បន្នវាគឺជា Keyboard  មួយដែលមានខ្នាតទំហំតូចបំផុតនៅលើពិភពលោក(ទំហំប៉ុននឹងដែក
កេះ Zippo) ដែលមានតំលៃដ៏សមរម្យមួយគឺ  99,99 USD។ CTX Virtual Keyboard ប្រើប្រាស់
ភ្លើង Laser  ដើម្បីបង្ហាញប៊ូតុង Keyboard QWERTY នៅលើផ្ទៃរាបស្មើទាំងអស់ពីមុខឧបករណ៍
នេះ ហើយទន្ទឹមនឹងនោះ វានឹងមាន” optical sensor” មួយតាមដានចលនារបស់ម្រាមដៃ និងទទួល
ស្គាល់នូវប៊ូតុងដែលអ្នកប្រើប្រាស់កំពុងចុច។

CTX Virtual Keyboard – Keyboard ដែលតូចបំផុតលើពិភពលោក

Keyboard នេះភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិច(Smartphone, Tablet,…)ដទៃទៀតតាមរយះ
Bluetooth, ប្រើដោយថ្ម lithium ion  ដែលអាចប្រើបានរយះពេល 2ម៉ោង និងអាចសាកតាមរយះ
រន្ធ USB។ ឥឡូវនេះ អ្នកប្រើប្រាស់ធ្វើការកុម្មង់ទិញផលិតផលនេះ នៅលើ website លក់រាយ
Brookstone និងទទួលបានរបស់ចាប់ពីថ្ងៃទី 01/10,  តំលៃ CTX Virtual Keyboard  ក្នុងមួយគ្រឿង
គឺ 99,99 USD ។

CTX Virtual Keyboard ដ៏តូចនេះ វាអាចជួយសម្រាលដល់ការលំបាករបស់អ្នកប្រើប្រាស់ ក្នុងការ
ដែលធ្វើការជាមួយនឹងប៊ូតុង  Keyboard ដ៏សែនតូចនៅលើអេក្រង់ស្មាតហ្វូនរឺ Tablet ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: virtual keyboard device zippo new product hightech