CamNews

ទូរស័ព្ទ 

ធ្លាយរូបភាពថ្មីបំផុត របស់ Galaxy Alpha និងពិន្ទុ benchmarks

ដោយមានសម្បកធ្វើអំពីលោហធាតុដ៏ប្រណិត និងមានភាពមាំមួន Galaxy Alpha នឹងក្លាយជា
ផលិតផលមួយ ដែលនឹងទទួលបានចំណាប់អារម្មណ៍ច្រើន នៅពេលវាបង្ហាញខ្លួនក្នុងទីផ្សារ។

មួយរយៈចុងក្រោយនេះ Galaxy Alpha ត្រូវបានគេលើកយកមកសរសេរនៅលើទំព័រសារព័ត៌
មានជាច្រើន រាប់មិនអស់។ មូលហេតុដែលនាំឱ្យ Galaxy Alpha របស់ Samsung ត្រូវបានគេយក
ចិត្តទុកដាក់បែបនេះ ក៏ព្រោះតែវាជាម៉ូដែលស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុននេះ ដែលប្រើប្រាស់
សម្បកលោហធាតុ។

យោងតាមដំណឹងថ្មីៗបំផុត ឱ្យដឹងថា Galaxy Alpha នឹងមានអេក្រង់ 4.7 inch ជាមួយនឹងរីសូ
លូសឹន HD 720p ។ ម៉ាស៊ីននេះ ប្រើប្រាស់ឈីប Exynos 5433 8-core គឺ Cortex A15 4-core
និង Cortex A7 4-core រួមនឹង RAM 2GB , អង្គចងចាំក្នុង 32GB, កាមេរ៉ាក្រោយ 12 Mpx និងថ្ម
ដែលមានថាមពល 1.850 mAh ។ Samsung Galaxy Alpha នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ
Android 4.4.2 Kitkat ។

ខាងក្រោមនេះ គឺជាបណ្ដារូបភាពថ្មីៗបំផុត របស់ Samsung Galaxy Alpha ៖


លទ្ធ​ផល​នៃ​ការ​ធ្វើ​តែស​នៅ​លើ Antutu Benchmark គេ​ឃើញ​ថា Galaxy Alpha មាន​ពិន្ទុ​ល្អ​

Galaxy Alpha នឹង​ប្រើ​ប្រាស់​ micro SIM រួម​នឹង​ កាមេរ៉ា ១២​ចុច

ចំនុច​ពិសេស​របស់​ស្មាត​ហ្វូន​នេះ គឺ​ប្រើ​ប្រាស់​គែម​ជុំ​វិញ ធ្វើ​អំពី​លោហ​ធាតុ

ជ្រុង​និមួយ​ៗ​របស់ Galaxy Alpha ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​ប៉ោង​ ធ្វើ​ឱ្យ​អ្នក​កាន់ មាន​អារម្មណ៍​ថា
ណែន​​ជាប់​នឹង​ដៃ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gsmarena/Cnet


Tags: Samsung Galaxy Alpha benchmarks