Facebook ត្រូវបានគេជឿថា នឹងសហការណ៍ជាមួយ Samsung ដើម្បីផលិតម៉ូដែលស្មាតហ្វូនថ្មី ដែលជំនាញខាងប្រើបណ្ដាញសង្គមនេះ។
ស្មាតហ្វូនមួយប្រភេទដែលមានជំនាញខាងប្រើប្រាស់បណ្ដាញសង្គម Facebook ប្រហែលជា
ប្រការដែល CEO Mark Zuckerberg ស្រមៃគិតតាំងពីយូរណាស់មកហើយ។ មុននេះ Facebook
ក៏ធ្លាប់បានសហការណ៍ជាមួយ HTC ហើយបានបញ្ចេញផលិតផលមួយចំនួន ដែលមានជំនាញ
ខាងប្រើ Facebook ដូចជា HTC ChaCha ឬ First ប៉ុន្ដែ ផលិតផលទាំងពីរនេះ មិនទទួលបាន
ជោគជ័យ និងមិនបានធ្វើឱ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍នោះទេ។
ថ្មីៗនេះ Facebook បានបង្ហាញសញ្ញាមួយចំនួន ក្នុងបំណងសហការណ៍នឹងក្រុមហ៊ុនផលិត
ឧបករណ៍ Android ធំបំផុតនាបច្ចុប្បន្ន នោះគឺ Samsung ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង
លោក Mark Zuckerberg បានជួបពិភាក្សាជាមួយអគ្គនាយករងរបស់ Samsung លោក Lee
Jay-Yong នៅទីស្នាក់ការធំរបស់ក្រុមហ៊ុន Samsung ដែលស្ថិតនៅកូរ៉េខាងត្បូង។ ជំនួបនេះ
ត្រូវបានគេជឿថា Samsung និង Facebook នឹងបង្កើត "Facebook Phone" ថ្មីមួយ នៅពេលដ៏
ខ្លីខាងមុខ។
លោក Mark Zuckerberg (ស្ដាំ) និងលោក Lee Jay-Yong
នេះមិនមែនជាជំនួបលើដំបូងរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ ប៉ុន្ដែមុននេះ ពួកគេក៏ធ្លាប់
បានជួបពិភាក្សាគ្នា ពីរលើករួចមកហើយ ដោយលើកចុងក្រោយ ត្រូវបានធ្វើឡើង កាលពីខែ
មិថុនា។ ជាក់ស្បែងណាស់ Facebook កំពុងតែព្យាយាមស្វែងរកដៃគូផ្នែករឹង (hardware) ដែល
គួរឱ្យទុកចិត្តមួយ ដើម្បីធ្វើឱ្យស្មាតហ្វូនបន្ទាប់របស់ពួកគេ ក្លាយជាការពិត។
ស្មាតហ្វូន HTC ChaCha បង្កើតឡើងដោយ HTC និង Facebook
មុននេះ វ៉ែនតែ Samsung Gear VR ដែលត្រូវបានឧទ្ទេសនាម នៅ IFA 2014 ក៏ត្រូវបានចាត់
ទុកថា ជាផ្លែផ្កានៃកិច្ចសហការណ៍របស់ក្រុមហ៊ុនទាំងពីរនេះ។ អេក្រង់បង្ហាញរូបភាពរបស់
Gear VR គឺ Galaxy Note 3 និង Note 4 រីឯបច្ចេកវិទ្យារបស់ Gear VR គឺអភិវឌ្ឍដោយ Oculus
ហើយ Oculus គឺជាក្រុមហ៊ុនកូនរបស់ Facebook ។
វ៉ែនតែ Samsung Gear VR ជាលទ្ធផលនៃកិច្ចសហការណ៍រវាង Facebook និង Samsung
នៅពេលមានកិច្ចសហករណ៍ដ៏ជិតស្និទ្ធ រវាងក្រុមហ៊ុនធំទាំងពីរនេះ គេប្រាកដថា អនាគតដ៏ខ្លី
ខាងមុខ ក្នុងទីផ្សារនឹងមានផលិតផលគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលកើតចេញពី ការចាប់ដៃ
គ្នា រវាង Facebook និង Samsung ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider