ការបង្ហាញខ្លួនរបស់ HTC J ButterFly រឺ HTC DNA កាលពីពេលថ្មីៗនេះ, Samsung
ក៏បានចាប់អារម្មណ៍ចង់ប្រឡូកក្នុងទីផ្សារស្មាតហ្វូនដែលបំពាក់អេក្រង់ទំហំ 5" កំរិតពន្លឺ
Full HD - បច្ចេកវិទ្យាថ្មីដែលកំពុងមានការចាប់អារម្មណ៍ច្រើនកាលពីពេលថ្មីៗនេះ។
តាមគេហទំព័រ Asia Economics, សាជីវកម្មអេឡិចត្រូនិចកូរ៉េខាងត្បូង(Samsung) បានរៀបចំគំរោង
ណែនាំ និងបង្ហាញខ្លួន panel អេក្រង់ 5", Full HD ដំបូងគេដែលផលិតដោយខ្លួនឯងនៅព្រឹត្តិការណ៍
CES 2013។ ជាក់ស្តែងផ្សេងពីបណ្តាអេក្រង់ Super LCD 3 ទំហំ 5" ដែលក្រុមហ៊ុន Sharp បានរច-
នាម៉ូដ, panel របស់ Samsung ត្រូវបានប្រើប្រាស់ដោយបច្ចេកវិទ្យា HD Super AMOLED - សន្យាថា
នឹងមានពណ៌ស្រស់ស្អាតត្រជាក់ភ្នែក និងភ្លឺច្បាស់ល្អ។
អាចក្នុងពេលអនាគតបណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗរបស់ Samsung សុទ្ធតែត្រូវបានបំពាក់នូវ
អេក្រង់ទំហំ 5" Full HD (រូបភាពសិប្បនិម្មិត)
មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពក៏បានប៉ាន់ស្មានថា Samsung នឹងយកឱកាសនេះបង្ហាញខ្លួននូវ
ស្មាតហ្វូនស៊េរីថ្មីមួយ ហើយច្បាស់ណាស់វានឹងត្រូវបំពាក់ដោយអេក្រង់ 5" Full HD របស់ក្រុម
ហ៊ុន។ ប្រសិនបើព័ត៌មានខាងលើជាការពិត មិនច្បាស់ថាស្មាតហ្វូនស៊េរីខ្ពស់នេះមានឈ្មោះអ្វី
នោះទេ ប៉ុន្តែមនុស្សជាច្រើនបានគិតដល់ Galaxy S IV។ ប៉ុន្តែលទ្ធភាពតិចណាស់ដែលនឹងក្លាយ
ជាការពិតព្រោះថា Galaxy S III ទើបតែបានបង្ហាញខ្លួនកាលពីខែឧសភា ឆ្នាំនេះប៉ុណ្ណោះ ហើយ
ភាពទាក់ទាញរបស់វាក៏កំពុងតែនៅមានឥទ្ធិពលនៅឡើយ៕
ដោយ៖ សិលា
ប្រភព៖ tte