អ៊េស្ពូ, ហ្វាំងឡង់ 23.10.2012 ៖ ថ្ងៃនេះ Nokia បានប្រកាសអំពី Nokia Lumia 510 ដែលជា
ទូរស័ព្ទ Windows Phone ដ៏ទំនើបលំដាប់ដំបូង។ ដោយមានអេក្រង់ទំហំ ៤ អ៊ិញ, Nokia Lumia
510 ផ្តល់នូវបទ ពិសោធន៍ស្មាតហ្វូន Lumia និង Windows Phone ក្នុងតម្លៃកាន់តែល្អប្រសើរ
ឡើង។
លោកស្រី Jo Harlow នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែកស្មាតហ្វូន បានមាន
ប្រសាសន៍ថា Nokia Lumia 510 គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងនាំយក Windows
Phone មកផ្តល់ជូនអ្នកប្រើប្រាស់ក្នុងតំលៃទាបជាងមុន។ អ្នកដែលប្រើប្រាស់ Windows Phone
ប្រាកដជាដឹងច្បាស់ភ្លាមៗថា ប្រតិបតិ្តការនេះមិនសាំញ៉ាំដូចប្រតិបត្តិការដទៃឡើយ ពោល គឺពួក
គេនឹងយល់អំពី របៀបប្រើប្រាស់ Windows Phone បានឆាប់ជាងប្រតិបត្តិការដទៃ។ តាមរយៈ Nokia
Lumia យើងរង់ចាំស្វាគមន៍អ្នកដែលនឹងមកទទួលបទពិសោធន៍ Windows Phone កាន់តែ ច្រើនឡើង
ថែមទៀត។Nokia Lumia 510 គឺជាសមាជិកថ្មីនៃសែស្រឡាយ Lumia ហើយមានផ្តល់ជូននូវជម្រើស
ពណ៌ដ៏ស្រស់ឆើតឆាយចំនួនប្រាំពណ៌។
ប្រព័ន្ធប្រតិបត្តិការ Windows Phone មានលក្ខណៈខុសប្លែកពីប្រព័ន្ធប្រតិបត្តិការដទៃជាច្រើនចំណុច
ដូចជា Live Tiles – កម្មវិធីមានរាងក្រឡាការ៉ូ និងមានផ្សាយផ្ទាល់ភ្លាមៗនូវព័ត៌មានថ្មីៗ; People Hub
បណ្តុំលេខទំនាក់ទំនង និង UPDATE ពីបណ្តាញសង្គម; កម្មវិធីចូលទៅប្រើប្រាស់ Microsoft Office
និង Internet Explorer 9 សម្រាប់ទូរស័ព្ទដៃ។ល។
បទពិសោធន៍ Lumia ធ្វើឲ្យ Nokia Lumia 510 មានលក្ខណៈល្អប្លែកពីស្មាតហ្វូន Windows Phone
លំដាប់ដំបូងៗដទៃទៀត។ ទាញយកកម្មវិធី Camera Extras ដើម្បីឲ្យការថតរូបកាន់តែមានភាពច្នៃ
ប្រឌិត។
Nokia Lumia 510 មានផ្តល់ជូនច្រើនពណ៌ដូចជា ក្រហម លឿង ខៀវខ្ចី ស និងខ្មៅ ហើយមានតំលៃ
លក់រាយប្រហាក់ប្រហែល ២០០ ដុល្លាសហរដ្ឋ (មិនទាន់គិតពន្ធអាករ)។ ស្មាតហ្វូន Nokia Lumia 510 នឹងត្រូវចេញលក់ជាបន្តបន្ទាប់ចាប់ពីខែវិច្ឆិកា ២០១២ តទៅនៅប្រទេសឥណ្ឌា ចិន និងបណ្តាប្រទេស
ដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិក និងអាមេរិកខាងត្បូង។
គុណសម្បត្តិសំខាន់នៃ Nokia Lumia 510៖
> ប្រព័ន្ធប្រតិបត្តិការ Windows Phone 7.5
> ផ្ទៃអេក្រង់ 4-inch WVGA 800x480, TFT, Capacitive Touch Screen
> ថាមពលថ្ម 1300 mAh
> អង្គដំណើរការ Snapdragon™ S1
> ម៉ាស៊ីតថត 5MP Autofocus
> អង្គចងចាំ 256MB RAM, 4GB mass memory (no memory card slot), 7GB free SkyDrive
storage
ដោយ៖ សិលា
ប្រភព៖ NOKIA