នៅកន្លែងកិច្ចប្រជុំភាគទុនិក ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Google លោក Larry Page បានឱ្យ
ដឹងថា Google Glass ប្រើប្រព័ន្ធប្រតិបត្តិការ Android ។ កាលពីមុនមានពាក្យចចាមអារាមខ្លះថា
Google Glass ប្រើប្រព័ន្ធប្រតិបត្តិផ្ទាល់ខ្លួនមួយ ប៉ុន្តែពាក្យសំដីរបស់ Page ធ្វើឲ្យពាក្យចចាមអារាម
ទាំងនោះស្ងប់ស្ងាត់ទាំងស្រុងទៅវិញ។ ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android គឺមានអត្ថន័យ
យ៉ាងធំធេង សំរាប់ផលិតផលថ្មីមួយដូចជា Glass។
សូម្បីតែ វាគឺជា Version កំណែប្រែរបស់ Android, បណ្តាអ្នកអភិវឌ្ឍន៍ ទោះមានតិចឬច្រើន បាន
ស៊ាំជាមួយ OS នេះ។ តាមរយះកត្តានេះដំណើរការនៃការអភិវឌ្ឍន៍ Software មានភាពងាយស្រួល
ជាង ក្នុងការសាកល្បងជាមួយប្រព័ន្ធប្រតិបត្តិការប្លែកថ្មីមួយទៀត។ សមត្ថភាពក្នុងការទំនាក់ទំនង
គ្នារវាងកម្មវិធីនៅលើ Glass ជាមួយនឹងកម្មវិធីនៅលើទូរស័ព្ទទំនើប, Tablet Android ក៏មានភាព
ងាយស្រួលដែរ។
លើសពីនេះទៀត ព័ត៌មាននេះក៏បានបង្ហាញថា ប្រព័ន្ធប្រតិបត្តិការ Android មានសមត្ថភាពផ្លាស់
ប្តូរទ្រង់ទ្រាយខ្ពស់ និងអាចត្រូវបានប្រើនៅក្នុងប្រភេទឧបករណ៍ផ្សេងគ្នាជាច្រើន។ តើថ្ងៃក្រោយ
Google អាចនឹងនាំប្រព័ន្ធប្រតិបត្តិការ Android ទៅបំពាក់នៅលើនាឡិកាឆ្លាតវៃ (SmartWatch)
ដែរ ឬក៏អត់ហ្ន៎?
ដោយ៖ សិលា
ប្រភព៖ TTE