CamNews

ទូរស័ព្ទ 

Qualcomm បញ្ជាក់ច្បាស់ថា LG G5 នឹងប្រើប្រាស់ឈីប SnapDragon 820

មូលហេតុមួយ ក្នុងចំណោមមូលហេតុដទៃផ្សេងទៀត ដែលធ្វើឲ្យស្មាតហ្វូន LG G4 មិនទទួលបាន ជោគជ័យ ដូចស៊េរីម៉ូដែលមុនៗ នោះគឺមកពីវាប្រើឈីប SnapDragon 808 ដើម្បីសន្សំសំចៃថ្ម ប៉ុន្តែ មិនខ្លាំងដូច SnapDragon 810 (ដែលក្តៅ ហើយស៊ីថ្មជាង)។ 


ប៉ុន្តែកាលពីពេលថ្មីៗនេះ Qualcomm ទើបតែធ្វើការបញ្ជាក់ថា LG G5 នឹងប្រើប្រាស់ឈីប SnapDragon 820 ដែលជាឈីបជំនាន់ក្រោយរបស់ Qualcomm ។

Qualcomm មិនបាននិយាយចំៗថា LG G5 ទេ ប៉ុន្តែពួកគេបានរំលឹកទៅដល់ LG Mobile និង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ជាថ្ងៃដែលស្មាតហ្វូន LG G5 ត្រូវបានក្រុមហ៊ុនបង្ហាញណែនាំខ្លួន ជាផ្លូវការ៕

- អានអត្ថបទ៖ វីដេអូជាក់ស្តែង និងរូបភាពនៅក្នុងដៃ ដំបូងគេរបស់ Galaxy S7: មានរន្ធបន្ថែម មេម៉ូរីក្រៅ
- អានអត្ថបទ៖ Galaxy S7 Edge បង្អួតរាងយ៉ាងកាលីប នៅក្នុងប្រអប់ ដោយអមមកជាមួយ គ្រឿងផ្សំពេញលេញ (Full accessories)

 

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Qualcomm, Tinhte


Tags: Qualcomm,  LG G5,  Smartphone,  Hightech