កាលពីខែតុលាកន្លងទៅនេះ បន្ទាប់ Apple បានបញ្ចេញនូវទូរស័ព្ទ iPhone 4s និងប្រព័ន្ធ
ដំណើរការ iSO 5 មក ការរិះគន់ទៅលើអាយុកាលថ្ម កាន់តែកើនខ្លាំងឡើងៗ។ អ្នកប្រើ
មួយចំនួន បានរាយការណ៍ថា Device ដែលប្រើ iSO 5 របស់គេ ហាក់ដូចជា មិនសូវកាន់
ថ្មបានយូរ ដូចអ្វីដែលក្រុមហ៊ុន Apple បានសន្យា។ ដូច្នេះ កាលពីសប្តាហ៍មុន Apple
បានប្រកាសថានឹងចែក iSO 5.0.1 ដែលធ្វើឲ្យអាយុកាលថ្មទូរស័ព្ទកាន់បានយូរ ។
ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១១នេះ Apple បានឲ្យដឹងថា ថ្មីៗនេះ iSO 5 ដែលមិនទាន់ដាក់លក់ នៅលើទីផ្សារ នៅឡើយនោះ ត្រូវគេរំពឹងថា នឹងចូលមកដោះស្រាយបញ្ហា អាយុកាលថ្ម មិនកាន់បានយូរ។
បន្ថែមលើការជុសជុល អាយុកាលថ្មទូរស័ព្ទនេះ ក៏មាននូវការ updates 5 ផ្សេងទៀត រាប់បញ្ចូលទាំងការបន្ថែម មុខងារជាច្រើនទៅលើ Original iPad និងការដោះសា្រយបញ្ហា រក្សាទុកឯកសារផ្សេងៗនៅក្នុង Cloud ទៀតផង ។ ដូចនេះហើយបានជា កាលពីសប្តាហ៍
មុន តំណាងក្រុមហ៊ុន Apple បានបញ្ជាក់ថា នឹង ដោះស្រាយបញ្ហា ទាំងអស់នេះ ជូន
អតិថិជន ដោយពួកគេ នឹងចែក Software update ថ្មី នៅពីរបីសប្តាហ៍ទៀត ៕