CamNews

ទូរស័ព្ទ 

បែកធ្លាយ iPhone 6 មានអេក្រង់ធំ ដែលមិនមានគែម

រូបភាពដែលត្រូវបានគេជឿថា ជាផ្នែកខាងមុខរបស់  iPhone 6 ទើបត្រូវបានគេបញ្ចេញជា
សាធារណៈ និងបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់ក្រុមអ្នកសារព័ត៌មាន ក៏ដូចជាអ្នក
ប្រើប្រាស់ ដោយសារតែ អេក្រង់របស់វា លាតសន្ធឹងដល់គែមទាំងសងខាង។

ប្រសិននេះ ពិតជារូបភាពផ្នែកខាងមុខរបស់ iPhone 6 មែន នោះជំនាន់ថ្មីរបស់ iPhone ដែល នឹងត្រូវមានមុខក្នុងទីផ្សារឆ្នាំនេះ នឹងក្លាយជាទូរស័ព្ទឆ្លាតវៃដំបូងគេក្នុងពិភពលោក ដែលមិន
មាន គែមរបស់អេក្រង់។

 


ក៏ប៉ុន្ដែ នៅពេលគេគិតអំពីទំហំអេក្រង់របស់វា គេឃើញថា អេក្រង់នេះ គឺមានទំហំត្រឹមតែ
៤,៣អ៊ិន្ឈ៍ គឺតូចជាង បើធៀបនឹងពាក្យចចាមអារ៉ាម ដែលថា iPhone 6 នឹងមានអេក្រង់ ៤,៧
ទៅ ៥,៧អ៊ិន្ឈ៍។ ដូច្នេះ នេះអាចជាផ្នែកខាងមុខនៃកំណែសាកល្បងរបស់ iPhone 6 ឬជា​កំណែណាមួយរបស់ iPhone ដែល Apple នឹងបញ្ចេញនៅក្នុងឆ្នាំនេះ គឺមិនមែនកំណែពិត
ប្រាកដរបស់ iPhone 6 នោះទេ។

គេបានដឹងថា Apple អាចនឹងឧទ្ទេសនាម iPhone 6 ដែលមានអេក្រង់ ៤,៧អ៊ិន្ឈ៍ នៅក្នុងព្រឹត្តិ
ការណ៍ WWDC 2014 ខណៈដែលកំណែ iPhone ៥,៧អ៊ិន្ឈ៍ នឹងត្រូវបង្ហាញខ្លួន នារដូវរំហើយ
ខាងមុខ។

ទន្ទឹមនឹងទំហំធំរបស់អេក្រង់ថ្មី កម្រិតរីសូលូសឹនរបស់អេក្រង់ iPhone ថ្មីនេះ ក៏អាចនឹងត្រូវគេ
តម្លើង​ទៅជាស្ដង់ដា Full HD ដើម្បីបង្កើនគុណភាពនៃរូបភាព   និងដើម្បីជាគុណសម្បត្តិល្អ សម្រាប់ការប្រកួតប្រជែងជាមួយបណ្ដាទូរស័ព្ទ Android និង Window Phone ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk


Tags: iPhone 6 borderless display screen