CamNews

ទូរស័ព្ទ 

បែកធ្លាយរូបភាពជាក់ស្តែងរបស់ Galaxy A8 មានការរចនាម៉ូតស្រដៀង S6 អេក្រង់ធំដល់ទៅ ៥,៧អ៊ីន

គេហទំព័រ Nowhereelse.fr ទើបតែធ្វើការបង្ហោះនូវរូបភាពមួយចំនួន ដែលត្រូវបានគេចាត់ទុកថាជា Galaxy A8 (SM-A800F) ដែលនឹងជិតត្រូវបាន Samsung ធ្វើការបង្ហាញណែនាំជាសាធារណៈ។

អាន៖ កាន់តែអស្ចារ្យ! Tablet របស់ Samsung អាចបត់ បើកបាន ដូចសៀវភៅ

ស្មាតហ្វូនមានស៊ុមព័ទ្ធជុំវិញធ្វើពីលោហធាតុ និងមានផ្នែកគែមៗរចនាម៉ូតស្រដៀងនឹង Galaxy S6 ព្រមទាំងមាន Sensor ស្គែនក្រយៅដៃនៅលើប៊ូតុង Home ផងដែរ។ វាមានអេក្រង់ធំដល់ទៅ ៥,៧អ៊ីន ដែលស្មើជាមួយទំហំអេក្រង់ Note 4 ប៉ុន្តែមានកំរិតរីសូលុយហ្សិនតែកំរិត Full-HD តែប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងត្រូវបានបំពាក់មកជាមួយជាស្រេច នូវប្រព័ន្ធប្រតិបត្តិការ Android 5.1.1។

អាន៖ វីដេអូនៃការកំទេច Apple Watch តំលៃ ១០០០០ ដុល្លារ ដោយមេដែក

គេបានធ្វើការសន្និដ្ឋានថា ស្មាតហ្វូនខាងលើនេះ នឹងជាម៉ូដែលតំលៃទាបមួយរបស់ត្រកូល Galaxy Note ព្រោះកាលពីមុន Samsung ក៏ធ្លាប់បានផលិតស្មាតហ្វូនអេក្រង់ធំ (Galaxy Mega) ប៉ុន្តែលក្ខណៈ សម្បត្តិរបស់វា ហាក់ដូចជាទាបជាងឆ្ងាយបើប្រៀបទៅនឹងស្មាតហ្វូន ត្រកូល Galaxy Note។

អាន៖ Google បង្កើតគេហទំព័រ សម្រាប់ប្រឹក្សាយោបល់ ក្នុងការជ្រើសរើសទិញទូរស័ព្ទ Android

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិចចាមអារាមរបស់ Galaxy A8:

  • ប្រព័ន្ធប្រតិបត្តិការ: Android 5.1.1
  • Chip: Snapdragon 615 8 Core
  • អេក្រង់: 5.7" Super AMOLED, Full-HD
  • RAM: 2 GB
  • មេម៉ូរីក្នុង: 16 GB
  • អាចថែមកាតក្រៅ: microSD
  • Camera ក្រោយ: 16 MP
  • Camera មុខ: 5 MP
  • បច្ចេកវិទ្យាៈ LTE
  • ថាមពលថ្ម: 3.050 mAh

 

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Nowhereelse, Tinhte


Tags: Samsung Galaxy A 8 Smartphone Hightech