ព័ត៌មានបច្ចេកវិទ្យា ៖ ដោយមានការគាំទ្រជាបន្តបន្ទាប់ពី អ្នកជំនាញផ្នែកវិស្វករបណ្តេញ Network អ្នកគ្រប់គ្រង បណ្តេញ Network អ្នកបច្ចេកទេស និង អ្នកចូល ចិត្តបច្ចេកវិទ្យា MikroTik ទើប ក្រុមហ៊ុនមេគង្គណិតបន្តរដូវកាលទី ៣ នៃវគ្គបណ្តុះបណ្តាលលើជំនាញ MikroTiK Certified Network Associate (MTCNA) របស់ខ្លួន បន្ថែមទៀត។
វគ្គបណ្តុះបណ្តាល MikroTik Router រដូវកាលទី៣ នឹងធ្វើឡើង រយះពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ៨ដល់ ១២ ខែមិថុនាខាងមុខនេះ ហើយវគ្គបណ្តុះ បណ្តាលនេះនឹង ផ្តល់ឲ្យសិក្ខាកាមនូវការអនុវត្តផ្ទាល់ ជា មួយ និងឧបករណ៏ MikroTik Router និង Router Board ។ សិក្ខាកាមនីមួយៗនឹងទទួលបានចំណេះ ដឹង លើការ Configure ការគ្រប់ គ្រង និង មូលដ្ឋានគ្រឹះនៃការតំឡើងឧបករណ៏ MikroTik Router មិនតែប៉ុណ្ណោះសិក្ខា កាម និងទទួលបានចំណេះដឹងផ្នែកតំឡើង ការតភ្ចាប់ និង ការជុសជុលប្រព័ន្ធ Networkផងដែរ។
លោក ចាន់ ទី អ្នកជំនាញផ្នែក MikroTik និងជា គ្រូបណ្តុះ បណ្តាលផ្នែក MikroTik ដែលទទួល សិទ្ធិ ក្នុងការបណ្តុះបណ្តាល លើជំនាញ MikroTik នៅ ទូទាំង ពិភពលោក មានប្រសាសន៏ថា វគ្គបណ្តុះ បណ្តាលរដូវកាលទី៣នេះ ខុសពីវគ្គបណ្តុះបណ្តាលមុនៗ ពី ព្រោះ យើង បញ្ចូលម៉ោងសិក្សា ១ថ្ងៃ បន្ថែម គឺដើម្បីឲ្យសិក្ខាកាមមានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្ត។ លោក ក៏ សំណូមពរផងដែរថា សិក្ខាកាមគួរប្រឹងប្រែងឲ្យ អស់ពីសមត្ថភាព និងត្រងត្រាប់ ស្តាប់នូវចំនុចគន្លឹះសំខាន់ៗ ដើម្បីទទួល បានចំណេះដឹងពិតប្រាកដ ពីវគ្គបណ្តុះបណ្តាលនេះ និងដើម្បី ប្រលង យកសញ្ញាបត្រ ដែលទទួលស្គាល់ពី MikroTik នូវទូទាំងពិភពលោកឲ្យបានល្អផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនមេគង្គណិត ដែលជាក្រុមហ៊ុន ផ្តល់សេវាអ៊ិនធើណិតឈានមុខគេ ក្នុងប្រទេស កម្ពុជា បានបើកវគ្គបណ្តុះបណ្តាលរយះពេលខ្លីនេះចំនួន ២លើករួចមកហើយ និងវគ្គបណ្តុះបណ្តាល ផ្សេងៗទៀត ហើយ ក្រុមហ៊ុននឹងស្វះស្វែងរកចំណេះដឹងថ្មីៗបន្តទៀត ដើម្បីបំពេញនូវសេចក្តី ត្រូវ ការ ទាក់ទងនិងចំណេះដឹងបច្ចេកវិទ្យាព័ត៌មានវិទ្យាជូនដល់ប្រជាជនខ្មែរជាបន្តបន្ទាប់
ដោយ៖ សុខ ចាន់, ក្រុមហ៊ុនមេគង្គណិត