CamNews

ទូរស័ព្ទ 

Samsung បង្ហោះវីដេអូបង្ហើប ឲ្យដឹងពីការបង្ហាញខ្លួន របស់ Galaxy Note 4 នៅថ្ងៃទី៣ ខែកញ្ញា

កាលពីពេលថ្មីៗនេះ Samsung បានធ្វើការបង្ហោះនូវខ្សែវីដេអូខ្លីមួយ ដែលនិយាយអំពីអត្ថប្រយោជន៍ នៃការសរសេរដោយដៃ ដោយផ្តោតទៅលើការរៀបចំសម្រាប់ការបង្ហាញខ្លួន របស់ស្មាតហ្វូនស៊េរី ថ្មីនៃត្រកូល Note របស់ Samsung នោះគឺ Galaxy Note 4 នៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ។

តាមរយះក្រុមហ៊ុនបានណែនាំឲ្យដឹងថា ការសរសេរដោយដៃ នឹងជួយឲ្យក្មេងៗ ហាត់រៀនបានល្អ ប្រសើរជាង ជុំរុញឲ្យមានភាពជឿជាក់នៃមនុស្សគ្រប់រូប ទន្ទឹមនឹងនោះវាក៏បានជួយឲ្យខួរក្បាលមាន ដំណើរការល្អ និងចងចាំបានល្អជាងមុនផងដែរ។ បន្ទាប់មក Samsung បានបង្ហាញណែនាំឲ្យដឹងពី ភាពបត់បែននៃសមត្ថភាពកត់ត្រា ការគូសសរសេររបស់ប៊ិច S Pen ជាមួយនឹងបណ្តាស៊េរីស្មាតហ្វូន Galaxy ត្រកូល Note ទៀតផង។

នៅទីបញ្ចប់នៃវីដេអូ ក្រុមហ៊ុនបានធ្វើការកំណត់បញ្ជាក់នូវពេលវេលា ថ្ងៃទី៣ ខែកញ្ញា អមជាមួយ នឹងឃ្លាអក្សរ "Ready to Note?" ដែលតាមរយះនេះ អាចឲ្យយើងទាំងអស់គ្នា យល់បានថា នេះជា ការបង្ហើបឲ្យដឹងពីពេលវេលានៃការបង្ហាញណែនាំខ្លួនរបស់ Note 4។

ទស្សនាវីដេអូ៖

 

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Samsung Galaxy Note 4 Smartphone Hightech