CamNews

ទូរស័ព្ទ 

HTC One ថ្មីនឹងមានអេក្រង់ធំជាង Galaxy S4

Version បន្ទាប់របស់ HTC One នឹងប្រើប្រាស់អេក្រង់ទំហំចាប់ពី 5 inch ដល់ 6 inch ប៉ុន្តែនៅ
រក្សារូបសណ្ឋាន Hardware ដូច Version HTC One ដើមដដែល ហើយអាចត្រូវបានក្រុមហ៊ុន
ទូរស័ព្ទតៃវ៉ាន់ ធ្វើការបង្ហាញខ្លួន ក្នុងរយះពេលខាងមុខនេះ។

ស្មាតហ្វូននេះនឹងជួយឲ្យ HTC អាចធ្វើការប្រកួតប្រជែងបានល្អជាងមុន នៅលើទីផ្សារស្មាតហ្វូន
ស៊េរីខ្ពស់ អេក្រង់ធំ ក្នុងនោះរួមមាន Samsung Galaxy S4 ឬ Galaxy Note II។ ហេតុផលអេក្រង់
របស់ One សព្វថ្ងៃ ទើបតែប្រើអេក្រង់ 4,7 inch ក្នុងពេលដែលស្មាតហ្វូនពីររបស់ Samsung មាន
ទំហំ 5 inch និង 5,5 inch។ បន្ថែមពីលើនោះ បើទោះជាបានបង្ហាញខ្លួនមុន តែបច្ចុប្បន្ន HTC One
ទើបតែលក់បាន ៥លានគ្រឿង ក្នុងពេលដែល Galaxy S4 លក់ចេញបានចំនួនច្រើនជាងពីរដង។

តាមប្រភពពី Phone Arena, រូបសណ្ឋាន HTC One ថ្មីត្រូវបានប៉ាន់ស្មានថា នឹងរក្សាដូចដើមទៅ
នឹង Version One ចាស់។ វានឹងប្រើ CPU Qualcomm Snapdragon 600, RAM 2 GB និងមានមេ
ម៉ូរីក្នុង 32 GB។ ក្រៅពីនេះ ស្មាតហ្វូនក៏នៅបំពាក់ Speaker Stereo BoomSound និង camera
ultrapixel ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: new HTC One larger screen Galaxy S4 smartphone hightech