CamNews

ទូរស័ព្ទ 

Lumia 928 និង Tablet Nokia Tab ត្រូវបានលេចចេញរូបភាព

រូបភាពច្បាស់គួរសមមួយ ស្តីពីស្មាតហ្វូន Windows Phone ថ្មី Lumia 928 របស់ Nokia ទើបតែ
លេចចេញនៅលើអ៊ីនធឺណេត។ ព័ត៌មានចចាមអារាមបាននិយាយថា Lumia 928 នឹងមានសំបក
ធ្វើពីអាលុយមីញ៉ូម ក្នុងរូបភាពបានឲ្យឃើញថា ម៉ូដែលនេះមានរាងស្រដៀងនឹងម៉ូដែល Lumia
920 ដែលប្រើប្រាស់សំបកធ្វើពី Poly-carbonate ស្រោបតួម៉ាស៊ីនទាំងមូល។

តាម GSM Arena, Lumia 928 អាចមានរូបសណ្ឋានប្រហែលនឹង Lumia 920, ប្រើ chip Qualcomm
Snapdragon S4 Dual Core, អេក្រង់អាចមានទំហំ 4,5 inch កំរិតពន្លឺ 768 x 1.280 pixel។ លក្ខណៈ
គួរឲ្យចាប់អារម្មណ៍នោះ គឺកាមេរ៉ានៅផ្នែកខាងក្រោយ 928 ប្រើប្រាស់អំពូល Flash Xenon ជំនួសឲ្យ
អំពូល Flash LED មាននៅលើ 920។

Lumia 928 ជាស្មាតហ្វូន Windows Phone អាចប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត Verizon ដែលនឹងធ្វើ
ការអភិវឌ្ឍន៍ នៅអាមេរិចក្នុងរយះពេលខាងមុខ។ ជាក់ស្តែង Nokia នៅតែមិនទាន់ធ្វើការបញ្ជាក់នូវ
ព័ត៌មានអ្វីទាំងអស់ស្តីពីបញ្ហានេះ។

ទន្ទឹមនឹងស្មាតហ្វូន Windows Phone នេះ ក្រុមហ៊ុនផលិតទូរស័ព្ទហ្វាំងឡង់ កាលពីពេលថ្មីៗនេះ បាន
បញ្ចេញនូវរូបភាពមួយចំនួនស្តីពី Tablet អាថ៌កំបាំងមួយ របស់ខ្លួន ត្រូវបានគេហៅថា Nokia Tab៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Lumia 928 Nokia Tab tablet hightech