រូបភាពដំបូងស្តីពី Galaxy F ដែលត្រូវបាន @evleaks ធ្វើការបង្ហោះនៅលើអ៊ីនធឺណេត នៅចុង សប្តាហ៍មុននេះ បានបង្ហាញឲ្យឃើញតែមួយផ្នែកនៃការរចនាម៉ូត នៃម៉ូដែលនេះតែប៉ុណ្ណោះ។ ប៉ុន្តែ បណ្តារូបភាពជាក់ស្តែង ដែលត្រូវបានគេហទំព័រមួយចំនួន ចុះផ្សាយនៅអ៊ីនធឺណេតក្រោយនេះ បាន បង្ហាញឲ្យឃើញថា ម៉ូដែលសំបកលោហធាតុរបស់ Galaxy S5 គឺមិនមានអ្វីខុសប្លែកច្រើន ស្តីពីរូប រាងខាងក្រៅ បើធៀបជាមួយម៉ូដែលដើមនោះទេ ក្រៅតែពីផ្នែកខាងក្រោយ មានរចនាម៉ូតជាលោហ ធាតុ ជំនួសឲ្យការរចនាម៉ូតសំបកជ័រ រាងអុជៗ ដែលមាននៅលើម៉ូដែលដើម។
ក្រៅពីការផ្លាស់ប្តូរវត្ថុធាតុដើម ក្នុងការរចនាម៉ូតសំបក Galaxy F ត្រូវបានគេចាត់ទុកវាថា ជាម៉ូដែល ខ្ពស់ជាងមុនរបស់ Galaxy S5។ ម៉ូដែលនេះ នឹងបំពាក់នូវអេក្រង់កំរិតរីសូលុយហ្សិន QHD 1.440 x 2.560 pixel ទំហំ 5,3 inch ច្បាស់ត្រជាក់ភ្នែកជាង Full HD របស់ S5, CPU Snapdragon 805 Quad Core និងកាមេរ៉ា 16 megapixel។
បើសិន Galaxy F បង្ហាញខ្លួន គំរូស្មាតហ្វូនរបស់ Samsung នឹងមានលក្ខណៈសម្បត្តិល្អជាង HTC One M8 និងប្រហាក់ប្រហែលជាមួយ G3 ដែលទើបតែបង្ហាញខ្លួនរបស់ LG។ ទន្ទឹមនឹងនោះ Galaxy F ក៏នឹងសន្យាថា ជាអាវុធដ៏មុតស្រួចរបស់ Samsung ដើម្បីធ្វើការប្រយុទ្ធជាមួយនឹងគំរូ iPhone 6 របស់ Apple ដែលនឹងជិតបង្ហាញណែនាំខ្លួន ផងដែរ។
រូបភាពមួយចំនួន ស្តីពី Galaxy F សំបកលោហធាតុ:
រូបភាពកាលពីពេលមុន ស្តីពី Galaxy F ដែលចចាមអារាមដោយ @evleaks បង្ហោះនៅលើ អ៊ីនធឺណេត
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress