CamNews

ព័ត៌មានបច្ចេកវិទ្យា 

IHS iSuppli: ឧបករណ៍គ្រឿងក្នុង របស់ Galaxy S4 មានតំលៃ 236$

ចំនួនតួរលេខតំលៃរបស់ Galaxy S 4 ដែលបានមកពីក្រុមហ៊ុន IHS iSuppli ត្រូវបានបង្ហាញ
ក្រោយពីការដោះរើ ស្មាតហ្វូន Galaxy S4 ។ ក្នុងនោះ តំលៃឧប​ករណ៍ផ្សេងៗដែលមិនរាប់
បញ្ចូលឈ្នួល នៃការតំឡើង, ផលិត, marketing, ផ្សាយពាណិជ្ជកម្ម...របស់ស្មាតហ្វូន Galaxy
S4 Version មិនមាន 4G មានតំលៃប្រហែល 236 USD។ តួរលេខនេះខ្ពស់ជាង 15% បើប្រៀប
តំលៃឧបករណ៍ផ្សេងៗកាលពីពេលមុនរបស់ Galaxy S III ដោយសារតែការអាប់ហ្រ្គេដ Chip,
អេក្រង់, មេម៉ូរីក្នុង និងបណ្តាឧបករណ៍ Sensor...។ តំលៃលក់ជាផ្លូវការរបស់ស្មាតហ្វូននេះ
Samsung មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។

ក្រោយពីបូកបន្ថែមចំណាយ ទៅលើការផលិត គឺ Galaxy S 4 Version HSPA (ដែលបានកំនត់
ថាប្រើ chip Exynos 8 core) ចំណាយអស់ 244 USD ចំណែក Version LTE (ប្រើ chip Snap
dragon 600) គឺថោកជាង 3 USD ៕

ដោយ៖ សិលា
ប្រភព៖ TTE & VE


Tags: IHS iSuppli Galaxy S4 $ 236 smartphone hightech