ឧបករណ៍ពាក់ដៃរបស់ Apple ដែលត្រូវបានគេស្រោបមាស និងផលិតមានចំនួនកំណត់ នឹងត្រូវបាន បង្ហាញដាក់លក់នៅថ្ងៃ ទិវានៃក្តីស្រលាញ់ ១៤កុម្ភះ ឆ្នាំក្រោយនេះ ជាមួយនឹងតំលៃលក់ខ្ពស់ឡើងដល់ ៥០០០ ដុល្លារ។
...អាន៖ អីយ៉ាស់! ស្មាតហ្វូនថ្មីរបស់ Lenovo មានការឌីហ្សាញរូបរាង ដូចនឹង iPhone 6 ខ្លាំងម្ល៉េះ
ម៉ូដែលស្រោបមាស 18K របស់ Apple Watch ផលិតមានចំនួនកំណត់
តាមប្រភពព័ត៌មានពីពិភពបច្ចេកវិទ្យាប្រទេសបារាំង បានប៉ាន់ប្រមាណ រំពឹងទុកថា Apple នឹងបង្ហាញ ដាក់លក់ Apple Watch នៅក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤ កុម្ភះ ឆ្នាំក្រោយ។ Apple កំពុងមាន គម្រោងប្រែក្លាយផលិតផលពាក់ដៃរបស់ពួកគេ ឲ្យក្លាយជាឧបករណ៍ តំណាង Fashion មួយ ខណៈ ពេលដែលនឹងនាំវាតាំងបង្ហាញ នៅក្នុងពិធីបុណ្យ Fashion Paris។
ម៉ូដែលមានកំណត់ Apple Watch ស្រោបមាស 18K មានតំលៃឡើងដល់ ៥០០០ ដុល្លារ។ ក្នុងនោះ ម៉ូដែលដែកអ៊ីណុកមានតំលៃ ៥០០ ដុល្លារ ហើយថោកបំផុតគឺ Apple Watch ម៉ូដែលបែបកីឡា តំលៃ ៣៤៩ ដុល្លារ។
ឧបករណ៍ពាក់ដៃរបស់ Apple មានឈ្មោះថា Apple Watch ត្រូវបានលោកនាយកប្រតិបត្តិ Tim Cook បង្ហាញណែនាំជាផ្លូវការនៅថ្ងៃទី ៩ ខែ កញ្ញា កន្លងទៅនេះ បន្ទាប់ពីលេចចេញព័ត៌មានចចាមអារាម ដំបូងបំផុត កាលពីខែ កុម្ភះ ឆ្នាំ ២០១៣៕
...អាន៖ LG បង្ហាញណែនាំស្មាតហ្វូនស៊េរីមធ្យម ពីរម៉ូដែល ធូរថ្លៃ តែលក្ខណៈសម្បត្តិល្អគួរសម
...អាន៖ Galaxy S6 នឹងប្រើកាមេរ៉ាឡើងដល់ ២១ មេហ្គាភិចហ្សែល
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress