CamNews

ព័ត៌មានបច្ចេកវិទ្យា 

រីករាយថតរូបក្នុងទឹក ជាមួយសំបក iPhone 5 ដ៏ទាន់សម័យ

អាចការពារការជ្រាបទឹកបាន ក្នុងជម្រៅដល់ ៣ ម៉ែត្រ ផលិតផលសំបក iPhone 5 ដ៏ទំនើប
ទាន់សម័យនេះ អនុញ្ញាតដល់អ្នកប្រើប្រាស់ អាចប្រើបានគ្រប់បណ្តា Features ទាំងអស់
របស់ស្មាតហ្វូនដូចជា ថតរូប ថតវីដេអូ និយាយទូរស័ព្ទ លេងអ៊ីនធឺណេត ស្តាប់ចម្រៀង
មិនតែប៉ុណ្ណោះ អ្នកអាចដោត សាកថ្មបានទៀតផង។
ជាមួយការរចនាម៉ូតស្អាត និងទាន់សម័យ វាគឺជាសំបកការពារជម្រាបទឹកសំរាប់ iPhone 5 ដែល
ងាយស្រួលប្រើប្រាស់បំផុត តាំងដើម រហូតដល់ពេលបច្ចុប្បន្ននេះ។ ផលិតផលនេះ មានផ្នែក
គែមៗ ធ្វើពីជ័រ TPE ការពារភាពឆ្កូតស្នាមបានយ៉ាងល្អ, សំបកផ្នែកខាងមុខធ្វើពីជ័រ Thermoplastic,
ស៊ុម (frame) ធ្វើពី Polycarbonate, ខ្សែ Connect, រន្ធ សាកថ្ម, ប៊ូតុងបញ្ជាសម្លេង, ប៊ូតុងបិទបើក,
រន្ធដោតកាស សុទ្ធតែធ្វើអំពីជាតិនីឡុង ដកតែប៊ូតុង Home ចេញ ដែលធ្វើអំពីជ័រ TPE។

ផលិតផលនេះ ត្រូវបានដាក់លក់ក្នុងតំលៃ ៦៩.៩៩ ដុល្លារ ($ 69.99) ដោយលោកអ្នកអាច
ធ្វើការទំនាក់ទំនងកុម្មង់ទិញបាន ដោយចុចត្រង់នេះ
បណ្តាពណ៌ដែលនឹងបញ្ចេញលក់ ក្នុងឆ្នាំខាងមុខ
ដោយ៖ សិលា
ប្រភព៖ K14

Tags: Comfortable underwater photography iPhone 5 ultra modern shell hightech