ភ្នំពេញ ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ ប្រតិបត្តិការ Nokia ប្រចាំនៅកម្ពុជា បានដាក់បង្ហាញ
ស្មាតហ្វូន Nokia Asha 308 ស៊ីមពីរថ្មីដល់ទីភ្នាក់ងារសារពត៌មាន នៅឯក្លឹបកីឡាហ្វូតសាលឆាម
ពាននារាជធានីភ្នំពេញ។
ដោយមានផ្តល់ជូនចំនួនពីរពណ៌គឺពណ៌ទឹកមាសនិងពណ៌ខ្មៅ, ស្មាតហ្វូនស៊ីមពីរ Nokia Asha 308
ភ្ជាប់អ៊ិនធឺណិតបានកាន់តែលឿន រីឯចំណាយលើការភ្ជាប់អ៊ិនធឺណិតអស់ក៏កាន់តែតិច។ បានជា
ដូច្នោះ ពីព្រោះស្មាតហ្វូន Nokia Asha 308 មាន Browser កែលំអថ្មី ឲ្យឈ្មោះថា Nokia Xpress
Browser ដែលធ្វើឲ្យអ៊ិនធឺណិតដើរលឿនជាង Browser ធម្មតារហូតដល់ទៅ ៩០%។ អ្វីដែលធ្វើឲ្យ
Nokia Xpress Browser កាន់តែពិសេសទៀតនោះគឺ វាទ្រទ្រង់ភាសា នានារហូតដល់ទៅ ៨៧
ភាសា ដែលក្នុងនោះក៏មានភាសាខ្មែរដែរ ដូច្នេះការអានពត៌មានអន ឡាញជាភាសាខ្មែរ មិនមែន
ជាបញ្ហាចោទទៀតឡើយ។
លើសពីនេះ អេក្រង់នៃ Nokia Asha 308 មិនត្រឹមតែងាយស្រួល Touch ប៉ុណ្ណោះទេ គឺថែម
ទាំងធន់នឹងភាពកោសឆ្កូតទៀតផង។ ម៉្យាងវិញទៀត ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែទទួលភាព
រីករាយនិងជិតស្និទ្ធជាមួយមិត្តភក្តិ, ស្មាតហ្វូនថ្មីនេះក៏មានផ្តល់ជូនដោយឥតគិតថ្លៃនូវហ្គេម EA
ល្បីៗចំនួន៤០, កម្មវិធីមើលវីដេអូតាមអ៊ិនធឺណិតដូចជា Youtube និងកម្មវិធីបណ្តាញសង្គម ដូច
ជា Facebook & Twitter, សេវាកម្ម Nokia Messaging ។ល។
ថ្លែងនៅក្នុងឱកាសដាក់បង្ហាញផលិតផលខាងលើ, លោក Vlasta Berka នាយកផ្នែកលក់ និង
ទីផ្សារនៃក្រុមហ៊ុនNokia ប្រចាំនៅតំបន់ PAN Asia បានគូសបញ្ជាក់ថា ៖ ស្មាតហ្វូន Nokia សែ
ស្រឡាយ Asha ជាពិសេស Asha Touch ត្រូវបានបង្កើតឡើងសម្រាប់បំពេញតម្រូវការអ្នកប្រើ
ប្រាស់ដែលត្រូវការបទពិសោធន៍ស្មាតហ្វូន ហើយត្រូវចំណាយប្រាក់តិច។ តាមរយៈ Nokia Asha
308 គឺ Nokia កំពុងតែផ្តល់នូវផលិតផលស្មាតហ្វូនឲ្យបានដល់ដៃអ្នកប្រើប្រាស់កាន់តែច្រើន។
ជាមួយគ្នានេះ Nokia ក៏បានប្រកាសថា ៖ ស្មាតហ្វូន Nokia Asha 308 ស៊ីមពីរថ្មីនេះ នឹងត្រូវបញ្ចេញ
លក់នៅលើទីផ្សារនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះហើយ ដែលមានតំលៃលក់ រាយប្រមាណ
១០៥ ដុល្លាសហរដ្ឋ៕
ដោយ៖ សិលា
ប្រភព៖ NOKIA