Samsung SM-A500 នឹងមានគ្រោងធ្វើអំពីលោហធាតុទាំងស្រុង ហើយសម្បកខាងខ្នងរបស់វា
មិនអាចដោះចេញ ប៉ុន្ដែ ស្មាតហ្វូននេះ នឹងមានតម្លៃទាប ព្រោះវាប្រើប្រាស់ហាតវែរថ្នាក់មធ្យម។
Samsung Galaxy Alpha ថ្វីបើជាកូនច្បងរបស់ Samsung ដែលប្រើលោហធាតុ ប៉ុន្ដែ សម្បកខ្នង
របស់វា ធ្វើអំពីជ័រ ដូច្នេះ Samsung SM-A500 នឹងមានភាពប្រណិតជាង
យោងតាមព័ត៌មានថ្មីបំផុត ដែលបានចុះផ្សាយនៅលើទំព័រ SamMobile ក្រុមហ៊ុន Samsung រៀប
នឹងឧទ្ទេសនាមស្មាតហ្វូនថ្មីមួយទៀត ដែលមានឈ្មោះកូដថា SM-A500។ ស្មាតហ្វូននេះ ប្រើ
អេក្រង់ 5 inch រីសូលូសឹន 1280x720 pixel ។ អ្វីដែលអស្ចារ្យជាងនេះ គឺថា តួខ្លួនរបស់ SM-A500 នឹងត្រូវបានធ្វើអំពីលោហធាតុទាំងស្រុង ហើយសម្បកខាងខ្នងរបស់វា ត្រូវគេរចនាឡើង ដោយ
មិនអនុញ្ញាតឱ្យដោះចេញបាន។
សូមបញ្ជាក់ថា Samsung Galaxy Alpha ថ្វីបើត្រូវបានគេស្គាល់ថា ជាស្មាតហ្វូនដំបូងរបស់ក្រុម
ហ៊ុន Samsung ដែលត្រូវបានធ្វើឡើងអំពីលោហធាតុ ក៏ប៉ុន្ដែ សម្បកខាងខ្នងរបស់ស្មាតហ្វូននេះ
នៅតែធ្វើអំពីជ័រ ដូច្នេះ SM-A500 នឹងនៅតែនាំមកនូវភាពប្រណិត និងលំដាប់ខ្ពស់ជាង បើធៀប
នឹង Galaxy Alpha ។
យ៉ាងណាក៏ដោយទំព័រ SamMobile ក៏បានឱ្យដឹងថា Samsung SM-A500 នឹងប្រើប្រាស់ឈីប
4-core Snapdragon 400 ដែលជាឈីបមួយប្រភេទ តែងត្រូវគេប្រើប្រាស់សម្រាប់ស្មាតហ្វូន
ថ្នាក់មធ្យម)។ អំពីព័ត៌មានទាក់ទិនទៅនឹងផ្នែករឹងដទៃទៀតរបស់ Samsung SM-A500 រួមមាន
កាមេរ៉ាមុខ 5MP កាមេរ៉ាក្រោយ 8MP, អង្គចងចាំក្នុងម៉ាស៊ីន 16GB មានរន្ធ microSD និងថ្ម
2330mAh ។
ដោយសារតែជាស្មាតហ្វូនលំដាប់មធ្យម ដូច្នេះ Samsung SM-A500 ក៏នឹងមិនត្រូវបានបំពាក់
បច្ចេកវិទ្យាទប់ទល់ជាតិទឹក និងធូលី ហើយវាក៏មិនមានសេនសឺរសម្រាប់ស្កេនក្រយៅដៃ និង
វាស់ចង្វាក់បេះដូង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SamMobile/Trustedreviews