CamNews

ផលិតផលថ្មី 

Samsung Galaxy Camera GC100 មានលក់លើទីផ្សារកម្ពុជាហើយ តំលៃ 484$

កាលពីខែសីហាកន្លងទៅនេះ Samsung បានធ្វើការបង្ហាញខ្លួន ម៉ាស៊ីនថតទំនើបថ្មីមួយរបស់
ខ្លួនមួយដែលមានឈ្មោះថា Samsung Galaxy Camera GC100 ដែលជាម៉ាស៊ីនថតទំនើបប្រើ
ប្រព័ន្ធប្រតិបត្តិការ Android ហើយបានធ្វើចរាចរលក់នៅលើទីផ្សារបរទេស កាលពីពេលថ្មីៗ
នេះផងដែរ។

ពេលនេះ Samsung Galaxy Camera GC100 ក៏បានមកដល់ទីផ្សារប្រទេសកម្ពុជាយើងដែរ
ហើយ ដែលបានដាក់លក់ក្នុតំលៃ 484$ នេះបើយោងតាមតារាងតំលៃលក់នៅលើគេហទំព័រ
លក់ទូរស័ព្ទដៃទំនើប នីកា នៅព្រឹកថ្ងៃទី 05 ធ្នូនេះ។

Samsung Galaxy Camera GC100 បានបំពាក់នូវអេក្រង់ Super Clear LCD ទំហំ 4.8 inches
ជាមួយកំរិតពន្លឺ 720 x 1280 pixels។ វាប្រើប្រាស់នូវ CPU Quad-core 1.4 GHz Cortex-A9,
1 GB RAM, មេម៉ូរីក្នុង 8 GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 32 GB តាមរយះកាត microSD,
កាមេរ៉ារបស់វាមានទំហំ 16 MP, autofocus, 21x optical zoom, pop-up Xenon flash, AF light,
Wi-Fi 802.11 a/b/g/n,​ Bluetoot, 4G LTE, ប្រើប្រាស់ Android OS, v4.1 (Jelly Bean)...៕



ដោយ៖ សិលា


Tags: samsung galaxy camera gc100 camera digital hightech new product