ក្រុម Software សហរដ្ឋអាមេរិច បានកំនត់ថា Surface, Tablet មួយក្នុងចំណោម
Tablet ពីរគ្រឿងដែលគេរង់ចាំបំផុតសព្វថ្ងៃនោះ(មួយទៀតគឺ iPad Mini ដែលព័ត៌
មានចចាមអារ៉ាមថានឹងបង្ហាញខ្លួននៅថ្ងៃទី 12/9) នឹងធ្វើការដាក់លក់ជាមួយប្រព័ន្ធ
ប្រតិបត្តិការថ្មីរបស់ពួកគេ។
"Windows 8 នឹងបញ្ចេញលក់នៅចុងខែតុលាខាងមុខនេះ។ ពេលវេលានោះដែរ ពួកយើងនឹងចាប់
ផ្តើមចែកចាយ Surface - Tablet ដែល Microsoft រចនាម៉ូដ និងផលិតដោយខ្លួនឯង", នេះបើតាម
សេចក្តីប្រកាសរបស់ Microsoft ដែលបានផ្ញើទៅ U.S. Securities and Exchange Commission ។
ជាក់ស្តែង ផលិតផលថ្មីនោះគ្រាន់តែជា Version ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows RT ជាមួយ
នឹង chip ARM ប៉ុណ្ណោះ។ ចំណែក Surface Pro ដែលបំពាក់ដោយ Ivy Bridge នឹងដាក់លក់ 90 ថ្ងៃ
បន្ទាប់នោះ។
Microsoft Surface
Microsoft បានឲ្យដឹងថា: "តំលៃនៃការលក់ផលិតផលថ្មីនេះ នឹងបង្ហាញឲ្យដឹងនៅជិតដល់ថ្ងៃបញ្ចេញ
លក់។ តំលៃនឹងលក់ប្រកួតប្រជែង ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនដ៏ទៃទៀត។
ក្រុមអ្នកជំនាញវិភាគសង្ឃឹមថា Version ដែលប្រើ Windows RT របស់ Microsoft គួរតែមានតំលៃ
ក្រោម 500 USD រីឯ Version ដែលប្រើ Windows Pro គួរតែមានតំលៃក្រោម 1.200 USD ដូច
ultrabookសព្វថ្ងៃ៕
ដោយ៖ សិលា
ប្រភព៖ VE