ក្រោយពីដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មី iOS 6 ហើយមានចំនុចខ្វះខាតជាច្រើនលើចំនុច
មួយចំនួន ពិសេសកម្មវិធីផែនទីបង្ហាញផ្លូវ Apple Maps ដែលបង្កើតឡើងផ្ទាល់ដោយ Apple, ក្រុម-
ហ៊ុន Apple ទទួលបានការរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ ពិសេសដៃគូប្រកួតប្រជែងតែម្តង។
កាលពីថ្ងៃម្សិលមិញ Camnews បានចុះផ្សាយរួចមកហើយ ពីការនិយាយឌឺដងបន្តុះបង្អាប់ពីសំណាក់
Samsung ទៅលើ Apple Maps របស់ Apple។ ពេលនេះដល់វេនរបស់ Nokia និង Motorola ម្តង។
Nokia មិនបាននៅស្ងៀមឡើយ, ពេលនេះបានធ្វើការវាយប្រហារទៅលើ Apple និង ទូរស័ព្ទ Android
ដោយបានបង្ហោះឡើងនូវរូបភាព បង្ហាញពីសមត្ថភាព Ovi Maps នៅលើ Lumia 920 ប្រៀបធៀបជា
មួយ Galaxy S III និង iPhone 5។ Brand Name មកពីប្រទេសហ្វាំងឡង់នេះមានមោទនភាពថា Ovi
Maps នៅតែអាចប្រើប្រាស់បានបើទោះជាមិនត្រូវបានភ្ជាប់ជាមួយអ៊ីនធឺណេតក៏ដោយ(Offline Maps)
ជាងនេះទៅទៀត ទំហំសេវារបស់ Ovi Maps ក៏ល្អជាង Google Maps និង Apple Maps។
រីឯក្រុមហ៊ុន Motorola វិញក៏បានបង្ហាញពីពាណិជ្ជកម្មមួយសំរាប់ Razr M ស្មាតហ្វូនរបស់ខ្លួន និងបាន
ដាក់ឈ្មោះ iLost ដល់កម្មវិធីផែនទីបង្ហាញផ្លូវរបស់ Apple ។
ដោយ៖ សិលា
ប្រភព៖ tte & k14