កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sharp ទើបតែធ្វើការបង្ហាញណែនាំ ស្មាតហ្វូនមួយ ជាមួយនឹងសមត្ថភាព ប្រហាក់ប្រហែលទៅនឹងកូន Robot មួយដូច្នេះដែរ។ ស្មាតហ្វូន Robot នេះ ចេះដើរ រាំរែក និងនិយាយសន្ទនាបាន។ វានឹងក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធម្នាក់របស់អ្នក ពោលគឺវាមិនមែនគ្រាន់តែជាឧបករណ៍មួយ ដែលគ្មានអារម្មណ៍ដូចស្មាតហ្វូនធម្មតានោះទេ។
ក្នុងពេលដែលប្រទេសជប៉ុន កំពុងតែក្លាយជាសង្គមវ័យចំណាស់មួយ យ៉ាងឆាប់រហ័ស ហើយប្រជាជន ជាច្រើននាក់ បានជ្រើសរើសការរស់នៅតែម្នាក់ឯងនោះ បណ្តា Robot ទាំងនេះ អាចនឹងមើលយល់ អារម្មណ៍របស់អ្នក និងអាចឆ្លើយតបបាននូវតម្រូវការជាច្រើនរបស់មនុស្ស។
ទស្សនាវីដេអូស្មាតហ្វូន Robot ដំបូងគេលើពិភពលោកនេះ ដូចខាងក្រោម៖
- អានអត្ថបទ៖ ល្បីថា Apple Watch 2 នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ, ខណៈ Apple ជឿជាក់ខ្លាំង លើម៉ូដែលនេះ
- អានអត្ថបទ៖ នេះគឺជា Samsung Galaxy Note 6 (ឬ Galaxy Note 7) មែនទេ?
ប្រែសម្រួល៖ មង្គល