ទំនាក់ទំនងរវាង Apple និង Samsung កាន់តែអាក្រក់ទៅៗ ក្រោយពេលជម្លោះពីការរំលោភ
លើប័ណ្ណប៉ាតង់រយះពេលយ៉ាងយូរមក។ សប្តាហ៍មុន Samsung បានបង្ហាញការផ្សាយពាណិជ្ជ
កម្មចំអក iPhone 5 និងបង្ហោះចូលគេហទំព័រធំៗជាច្រើន។ ពេលនេះ Samsung ទើបតែបង្ហាញ
នូវខ្សែវីដេអូបន្តការចំអកទៅលើគូប្រកួត ស្តីពីអ្នកគាំទ្រ iPhone 5 កំពុងតែខ្ជះខ្ជាយពេលវេលា
ដោយឥតប្រយោជន៍។
ផ្លាស់ប្តូរបច្ចេកទេស លើកនេះ Samsung បានកំនត់ទិសដៅលើអ្នកដែលកំពុងតំរង់ជួរចាំទិញទូរ-
ស័ព្ទរបស់ Apple។ ក្រុមហ៊ុនផលិត Galaxy S III បានវាយប្រហារយ៉ាងខ្លាំងលើគុណវិបត្តិនៅលើ
iPhone 5 ដូចជាខ្វះ NFC និង Connector Lighting ដែលបង្កមានការប្រកែកគ្នាជាច្រើន។
នៅក្នុងវីដេអូនេះ អ្នកទស្សនានឹងបានស្តាប់សំដីរបស់ iFan និយាយពីលក្ខណះដែលមានជាប់នឹង
iPhone 5 ដូចជារន្ធដោតកាសស្តាប់តន្រ្តីស្ថិតនៅផ្នែកខាងក្រោម, បណ្តារន្ធ Connector...ក្រោយ
ពេលបានឃើញមនុស្សមួយចំនួនដើរកាត់ កាន់ទូរស័ព្ទ Galaxy, iFan ចាប់ផ្តើមមានការងឿងឆ្ងល់?
តាមរយះពាណិជ្ជកម្មនេះ Samsung ចង់បញ្ជាក់ថា Apple មិនបាននាំមកនូវអ្វីដែលថ្មីប្លែក ហើយថែម
ទាំងយកតាមGalaxy S III នូវ network LTE 4G និងបំពាក់អេក្រង់ធំទូលាយដែលមានមុន iPhone 5។
ចុងបញ្ចប់នៃវីដេអូ Samsung បានកំនត់ថា: "ពួកយើងប្រាកដជានឹងបានឃើញនូវអ្វីដែលថ្មី ប្លែកលើ
iPhone, ប៉ុន្តែមិនមែនពេលនេះទេ គឺនៅពេលក្រោយទៀត..."៕
ដោយ៖ សិលា
ប្រភព៖ k14