CamNews

ទូរស័ព្ទ 

Samsung ធ្វើឲ្យលេចចេញ ឲ្យដឹងលក្ខណៈសម្បត្តិខ្លះៗ របស់ Galaxy S5 និង Note 3 ពណ៌ក្រហម ដ៏សិចស៊ី

ព័ត៌មានចចាមអារាមគួរឲ្យជឿជាក់មួយ បានឲ្យដឹងថា Samsung កំពុងធ្វើពិសោធ Galaxy S5 ជាមួយ នឹងរូបសណ្ឋាន Hardware មានការអាប់ឌេតពី Galaxy Note 3។ ម៉ូដែលមួយដែលមានឈ្មោះកូដថា Samsung SM-G900F ទើបតែបែកធ្លាយឲ្យដឹងនូវលទ្ធផលពិសោធ Performance ពីឧបករណ៍ Antutu Benchmark ។

ព័ត៌មានទាំងនោះបានឲ្យឃើញថា គំរូស្មាតហ្វូនថ្មីនេះ ត្រូវបានបំពាក់នូវ chip Quad Core Snapdragon 800 រួមជាមួយ RAM 3 GB ដូចនឹង Galaxy J និងខ្លាំងជាង phablet Galaxy Note 3។ ជាក់ស្តែង Samsung បានធ្វើការផ្លាស់ប្តូរបន្តិច នៅពេលបានដំឡើង chip Quad Core ពី 2,3 GHz ឡើង 2,5 GHz នៅលើគំរូស្មាតហ្វូន ដែលត្រូវបានគេចាត់ទុកថាជា Galaxy S5។

ក្រៅពីនេះ រូបសណ្ឋាន Hardware មួយចំនួនទៀត ក៏ដូចជា កំរិតរីសូលុយស្យុងនៃអេក្រង់ របស់ស្មាត ហ្វូនថ្មីនេះ ត្រូវបាន Samsung បិទជាអាថ៌កំបាំង។ បើយោងតាម លទ្ធផលនៅ Antutu Benchmark  បានឲ្យឃើញថា S5 ដែលកំពុងពិសោធនោះ ប្រើប្រាស់អេក្រង់ Full HD 1.080p។ ប៉ុន្តែសម្រាប់ បណ្តា ព័ត៌មានចចាមអារាម ជាច្រើនកន្លងមក សុទ្ធតែនិយាយថា វានឹងប្រើប្រាស់អេក្រង់មានកំរិត រីសូលុយ ស្យុង ឡើងដល់ទៅ QuadHD 2K ឯណោះ។

ព័ត៌មានគួរឲ្យចាប់អារម្មណ៍បន្ទាប់ទៀត នៅលើ Galaxy S5 គឺស្មាតហ្វូនពិសោធនោះ បានប្រើប្រព័ន្ធ ប្រតិបត្តិការ Android 4.4 វើហ្សិនថ្មីបំផុត រួចជាស្រេច រួមជាមួយនឹងកាមេរ៉ាក្រោយ ទំហំឡើងដល់ 16 megapixel។ បើយោងតាមប្រភពពីបណ្តាគេហទំព័របច្ចេកវិទ្យា បានឲ្យដឹងថា Galaxy S5 នឹងបង្ហាញ ខ្លួននៅដើមឆ្នាំក្រោយតែម្តង គឺនៅចន្លោះខែមករា ឬកុម្ភះ ជំនួសឲ្យការបង្ហាញខ្លួន នៅខែមេសា ឬ ឧសភា ដូចអ្វីដែល Samsung ធ្លាប់ធ្វើកន្លងមក។

ទន្ទឹមនឹងការលេចចេញនូវព័ត៌មានពី S5 នៅឯប្រទេសកូរ៉េខាងត្បូងវិញ Samsung ក៏ទើបតែធ្វើការ ផលិតថ្មីនូវគំរូ phablet ស៊េរីខ្ពស់ Galaxy Note 3 ដោយការបង្ហាញខ្លួននូវវើហ្សិនពណ៌ក្រហមថ្មី បន្ថែម ពីលើពណ៌ដែលកំពុងមានស្រាប់។ បើប្រៀបជាមួយបណ្តាពណ៌ដែលបានចេញលក់នៅលើទីផ្សារ ហើយនោះ Galaxy Note 3 ពណ៌ក្រហម បានបង្កើតនូវអារម្មណ៍បែបស៊ិចស៊ី ជាង។ ស្មាតហ្វូនមាន លក្ខណៈសម្បត្តិ និងការរចនាម៉ូត ដូចទៅនឹងវើហ្សិនដើមទាំងអស់ មិនមានអ្វីផ្លាស់ប្តូរ នោះទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Nokia Lumia 630/635 ប្រើស៊ីមពីរ ជិតធ្វើការបង្ហាញខ្លួនហើយ
- ១០ ស្មាតហ្វូនដែលត្រូវបានគេស្វែងរក ច្រើនជាងគេបំផុត នៅឆ្នាំ ២០១៣
- អីយ៉ា! សំបកការពារ iPhone 5/5S មួយនេះ អាចប្រើចិតបន្លែផ្លែឈើ គាស់គម្របដប...(មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Samsung Galaxy S5 configuration Note 3 red Smartphone Hightech