កំណត់ត្រាប្រចាំថ្ងៃពីបណ្តា Applications នៅលើ iOS បានបង្ហាញឲ្យដឹងព័ត៌មានមួយស្តីពី
ឧបករណ៍ចម្លែកមួយ មានកូដឈ្មោះថា iPhone 6.1 និងប្រើ iOS 7 ហើយវាត្រូវបានធ្វើពិ
សោធនៅឯទីចាត់ការកណ្តាលរបស់ Apple ទៀតផង។
គ្រប់អ្នកអភិវឌ្ឍន៍ Software ទាំងអស់នៅលើ iOS សុទ្ធតែអាចកត់ត្រាបាននូវឧបករណ៍ និង
Software ណាមួយដែលប្រើប្រាស់ Application របស់ខ្លួន។ ព្រោះតែកត្តានេះហើយ ទើបមុន
នេះ ព័ត៌មានស្តីពី Version iOS 6 ជាមួយនឹងការដកចេញ Google Maps និងជំនួសមកវិញដោយ
Apple Maps បានលេចចេញឡើងមុនជាយូរខែ មុននឹងត្រូវបានប្រកាសដាក់ឲ្យអតិថិជនប្រើ
ប្រាស់ជាផ្លូវការ។
iPhone 6.1 លេចចេញរូបរាងលឿន ជាងបណ្តា iPhone ជំនាន់មុនៗ
អ្នកបង្កើតកម្មវិធីមួយចំនួនបានចែករំលែកជាមួយ The Next Web ក៏ដូច 9to5mac ថា ពួកគេបាន
រកឃើញនូវឧបករណ៍ចម្លែកមួយដូចជា iPhone 6.1, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 7 ពីកំណត់
ត្រាប្រចាំថ្ងៃពីបណ្តា Applications នៅលើ iOS។ បើតាម 9to5mac, iPhone 6.1 គឺជាឈ្មោះកូដថ្មី
ស្រឡាងនៃ iPhone ថ្មីមួយ គឺមិនមែនជា iPhone 5 នោះទេ ព្រោះថា iPhone 5 មានឈ្មោះកូដជា
iPhone 5.1 រឺ iPhone 5.2 គឺអាស្រ័យទៅតាម Version LTE ។
ប្រព័ន្ធប្រតិបត្តិការ 7.0.0 និង 7.0.1 បង្ហាញខ្លួននៅក្នុង កំណត់ត្រាប្រចាំថ្ងៃរបស់ Application
មួយលើ iOS (រូបភាពពី: 9to5mac)
Apple នៅតែរក្សាការសម្ងាត់ព័ត៌មានស្តីពី ផលិតផលថ្មីរបស់ខ្លួន ប៉ុន្តែព័ត៌មានចចាមអារាមមួយ
លេចលឺកាលពីខែវិច្ឆិកា បានឲ្យដឹងថា iPhone 5S ចាប់ផ្តើមបញ្ជូនទៅធ្វើការផលិតតាំងពីចុងឆ្នាំ
2012, ហើយក្រោយមករូបភាពផ្នែកខាងក្រោយរបស់ផលិតផលនេះ ក៏លេចចេញនៅលើអ៊ីនធឺ
ណេត៕
ដោយ៖ សិលា
ប្រភព៖ VE