ក្រុមហ៊ុនវិភាគ: NOKIA LUMIA ដំណើរការល្អ
ក្រុមហ៊ុនវិភាគដ៏ល្បីល្បាញលំដាប់ពិភពលោកមួយមានឈ្មោះថា STRATEGY ANALYTICS
បានផ្សាយដំណឹង ល្អប្លែកអំពី NOKIA ដោយបានបញ្ជាក់ថាផលិតផល LUMIA ដែលជាស្នា
ដៃរបស់ NOKIA និង MICROSOFT លក់បានបរិមាណច្រើនជាងផលិតផល iPHONE របស់
APPLE និងផលិតផល ANDROID របស់ SAMSUNG បើធ្វើការប្រៀបធៀបទៅ នឹងការចេញលក់
ដំបូងក្នុងអំឡុងពេលបីត្រីមាសដូចគ្នា។
ក្នុងអំឡុងពេល ៩ ខែដំបូង ពោលគឺពីត្រីមាសទី៤ ឆ្នាំ២០១១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០១២
NOKIA បានលក់ ស្មាតហ្វូន LUMIA រហូតដល់ទៅ ៦.៩០០.០០០ (ប្រាំមួយលាន ប្រាំបួនរយពាន់)
គ្រឿង។ ចំណែកឯផលិតផល iPHONE លក់បានត្រឹមតែ ៣.៧០០.០០០ (បីលាន ប្រាំពីររយពាន់)
គ្រឿង ហើយ SAMSUNG ANDROID លក់ បានត្រឹមតែ ១.៣០០.០០០ (មួយលាន បីរយពាន់)
គ្រឿងតែប៉ុណ្ណោះ នៅពេលចេញលក់ដំបូងរយៈពេល ៩ ខែ ដូចគ្នា។
ក្រាហ្វិកខាងក្រោមបង្ហាញអំពីបរិមាណលក់នៃស្មាតហ្វូនទាំងបីក្នុងអំឡុងបីខែដំបូងក្រោយពេល
ចេញលក់។
ដោយ ៖ សូរីយា
ប្រភព ៖ MB