CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia និង RIM ព្រមព្រៀងគ្នា ដោះស្រាយ បញ្ហាប្រកាស នីយប័ត្រ

ហ្វាំងឡង់ៈក្រុមហ៊ុន Nokia បានឈានទៅដល់ កិច្ចព្រមព្រៀង ប្រកាសនីយប័ត្រថ្មីមួយជាមួយ
ក្រុមហ៊ុន RIM ។ ឆ្លងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពីរ បានដោះស្រាយបញ្ហាប្តឹងផ្តល់
នាពេលបច្ចុប្បន្ន ដែលទាក់ទងនឹង ប្រកាសនីយប័ត្រ ហើយក្រុមហ៊ុន Nokia នឹងដកពាក្យបណ្តឹង
ចោទ ប្រកាន់ RIM ស្តីពីការប្រើប្រាស់ ប្រកាសនីយប័ត្រ របស់ Nokia ដោយពុំមានការអនុញ្ញាត
នៅសហរដ្ឋ និង ចក្រភពអង់គ្លេស និងកាណាដា។

យោងតាមកិច្ចព្រមព្រៀងខាងលើ ការទូទាត់សំណង ទៅរួមមាន ការបង់ផ្តាច់ និងការបង់ជាបន្ត
បន្ទាប់ តែលក្ខខណ្ឌជាក់លាក់ នៃកិច្ចព្រមព្រៀង ពុំត្រូវបានលើកយក មកបង្ហាញទេ។

លោក Paul Melin នាយកផ្នែកកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា យើង
មាន សេចក្តីសោមនស្សរីករាយ ដោយបានដោះ ស្រាយជម្លោះ ប្រកាសនីយប័ត្រជាមួយ RIM និង
បានឈាន មកដល់កិច្ចព្រមព្រៀងថ្មីមួយ។ កិច្ចព្រមព្រៀងថ្មីនេះ បង្ហាញឲ្យឃើញអំពីភាពនាំមុខគេ
ផ្នែកប្រកាស នីយប័ត្ររបស់ Nokia នៅក្នុងឧស្សាហកម្ម ទូរស័ព្ទចល័ត និងអនុញ្ញាតឲ្យយើងផ្តោត
ចំណុច យកចិត្តទុក ដាក់បានកាន់តែប្រសើរឡើង ទៅលើឱកាស នៃការគ្រប់គ្រងប្រកាសនីយប័ត្រ
នៅក្នុងទីផ្សារ ទូរគមនាគមន៍ ។

អស់រយៈពេលពីរទសវត្សកន្លងទៅនេះ Nokia បានវិនិយោគទឹកប្រាក់ប្រមាណ ៤៥.០០០ លានអឺរ៉ូ
ទៅលើការស្រាវជ្រាវ អភិវឌ្ឍន៍ និងការបង្កើត ផលប័ត្រ កម្មសិទ្ធិបញ្ញា ដ៏ទូលំទូលាយ និងរឹងមាំជាង
គេ បំផុតនៅក្នុងឧស្សាហកម្ម ទូរស័ព្ទចល័ត ជាមួយនឹងប្រកាសនីយប័ត្រ ប្រមាណ ១០.០០០។ នៅ
ក្នុងពិភពលោក, Nokia ឈានមុខគេនៅក្នុងការ អភិវឌ្ឍន៍សេវា ទូរស័ព្ទដៃ និងបច្ចេកវិជ្ជា ទូរគមនា
គមន៍ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nokia rim hightech news