CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia Moneypenny: ស្មាតហ្វូន SIM ពីរ ដំបូងគេប្រើ Windows Phone 8

ពេលនេះ ប្រហែលជា Nokia បានរៀបចំខ្លួនរួចជាស្រេច ក្នុងការបង្ហាញខ្លួន នូវគំរូស្មាតហ្វូន Windows Phone 8 ដំបូងគេ ដែលប្រើស៊ីមបានពីរ។

គណនី Twitter @evleaks បានបញ្ជាក់ភស្តុតាង តាមរយះរូបភាពថតពីអេក្រង់ផ្ទាល់នៃ ស្មាតហ្វូន Moneypenny។ តាមរយះរូបភាពនេះ បានបង្ហាញឲ្យឃើញថា ស្មាតហ្វូនមានសេវា Network ដល់ ទៅ២ ហើយសុទ្ធតែមានសមត្ថភាព អាចប្រើ Network 3G ទន្ទឹមគ្នាបាន។ ក្រៅពីនេះ ពួកយើង ក៏អាច មើលឃើញនូវការលេចចេញនូវ បណ្តា Applications Nokia មួយចំនួនដូចជា MixRadio, HERE Maps និង Vine សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows Phone 8។

ស្មាតហ្វូនស៊ីមពីរ កំពុងតែក្លាយជាទំនោរ ពេញនិយមសម្រាប់អ្នកប្រើប្រាស់ នៅតាមបណ្តា ទីផ្សារ ឧបករណ៍ Mobile ដែលកំពុងតែរីកចំរើន។ ដូច្នេះហើយ Nokia អាចនឹងបង្ហាញណែនាំស្មាតហ្វូន Moneypenny ដំបូងគេ នៅតាមទីផ្សារ នៃបណ្តាប្រទេសកំពុងរីកចំរើន ទាំងនោះ៕

រូបភាពត្រូវបានគេកំនត់ថាជា Nokia Moneypenny ដែលជិតបង្ហាញខ្លួន

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- iPhone 3GS និង iPhone 4 ប្រើ iOS 6.x អាច Jailbreak បានទាំងស្រុងហើយ (Video inside)
- iPhone 6 អាចនឹងបង្ហាញខ្លួនឆាប់ជាងមុន ពោលអាចនៅ ខែឧសភា ឆ្នាំក្រោយ

- iPhone 6 និង Galaxy S5 នឹងមិនមាន អេក្រង់កោងឡើយ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: first dual SIM Windows Phone 8 Hightech