CamNews

ទូរស័ព្ទ 

បណ្តាកម្មវិធីដែលលេចធ្លោ នៅលើ Galaxy S 4

ស្មាតហ្វូនថ្មីបំផុតរបស់ Samsung ត្រូវបានបំពាក់នូវកម្មវិធីអស្ចារ្យមួយចំនួន ដូចជាអាចបញ្ជាទិស
ដៅលើអេក្រង់តាមរយះភ្នែក គ្រវីដៃដើម្បីបញ្ជា ផ្ទេរផ្ញើឯកសារបានលឿនតាមរយះ Wifi, 3G/4G...។

 

កម្មវិធីមួយក្នុងចំណោមកម្មវិធីដែលគួរឲ្យចាប់អារម្មណ៍ នៅលើ Galaxy S4 គឺជា Application
តាមដានសុខភាព S-Hewalth។ តាមការបញ្ជាក់ Samsung នឹងរៀបចំបង្ហាញនូវគំរូឧបករណ៍
មួយដែលមានដំណើរការដូចជា ម៉ាស៊ីន Pedometer ដែរ ហើយវា Connect ជាមួយ S 4 តាម
រយះ Bluetooth ដើម្បីដំណើរការជាមួយ S-Health។

 

កម្មវិធី Smart Screen នៅលើ Galaxy S 4 ជួយដល់អ្នកប្រើប្រាស់ អាចបញ្ជាស្មាតហ្វូនតាមចលនា
នៃភ្នែក។

 

ក្នុងនោះ Smart Stay មានសមត្ថភាពអាចទទួលបាន ការសំលឹងមើលរបស់អ្នកប្រើប្រាស់ថា កំពុង
សំលឹងមើលស្មាតហ្វូន រឺក៏អត់ ដើម្បីរក្សាអេក្រង់ឲ្យនៅភ្លឺ មិនរលត់។

 

កម្មវិធីមួយទៀតគឺ Smart Scroll អាចបញ្ជាទិសដៅឡើងចុះ នៅលើអេក្រង់ដោយគ្រាន់តែប្រើភ្នែក
ប៉ុណ្ណោះ។

 

Group Play មានសមត្ថភាពចែករំលែកបណ្តាឯកសារផ្សេងៗដូចជា ឯកសារការិយាល័យ, ចម្រៀង,
រូបភាពរវាងបណ្តាស្មាតហ្វូន Galaxy S 4 ជាមួយគ្នាបានតាមរយះ Wi-Fi រឺ 3G/4G។

 

បើសិនជាចង់ទស្សនាមុននូវរូបភាព រឺវីដេអូ នៅក្នុង Library តាមរយះកម្មវិធី AirView អ្នកប្រើ
ប្រាស់គ្រាន់តែ ជន្លរដៃពីលើ Content នោះជាការស្រេច។

 

ទន្ទឹមនឹងនោះ AirView នៅអនុញ្ញាត video tour ដោយគ្រាន់តែជន្លរដៃលើអេក្រង់ ដោយមិនចាំបាច់
ប៉ះផ្ទាល់លើប៊ូតុង control រឺ display time ឡើយ។

 

ដូចនឹង HTC One, Galaxy S4 មានសមត្ថភាព Play បណ្តា Content ផ្សេងៗលើ TV រឺ ផ្ទាំងសំពត់
ស្លាយ ជាមួយ Software WatchOn។

 

ជាមួយ Air Gestures, អ្នកប្រើប្រាស់អាចគ្រវីដៃ ដើម្បីរៀបចំឧបករណ៍ ដោយមិនចាំបាច់ប៉ះផ្ទាល់
លើអេក្រង់។ ឧទាហរណ៍ អ្នកប្រើប្រាស់អាចយកដៃដាក់ពីមុខ ដើម្បីឲ្យស្មាតហ្វូនផ្លាស់ប្តូរ Tab នៅ
ក្នុង Browser រឺដើម្បីធ្វើការហៅទូរស័ព្ទចេញ រឺមិនទទួលទូរស័ព្ទ។

ដូច Galaxy Note II ដែរ, Galaxy S 4 ប្រើប្រាស់ widge ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចពង្រីក
ពង្រួមបានតាមចិត្ត។

ក្នុងពេលដែលប្រើ Applications ផ្សេងគ្នា អ្នកប្រើប្រាស់អាចយកដៃចុចផ្នែកខាងឆ្វេងដើម្បី access
បានលឿនបណ្តា Software ដែលបានប្រើប្រាស់ច្រើនជាងគេ។

Player interface របស់ S 4 ក៏ត្រូវបានផ្លាស់ប្តូរស្អាតប្លែកភ្នែកជាងមុន ជាមួយ wallpaper និង font
អក្សរធំ៕

Samsung Galaxy S4 បង្ហាញខ្លួនជាផ្លូវការ 5" FullHD, Snapdragon 600
1.9Ghz/1.6GHz Exynos Octa-core

ដោយ៖ សិលា
ប្រភព៖ VE


Tags: prominent feature Galaxy S4 smartphone hightech