CamNews

ថេបប្ល៊ែត 

Galaxy Tab 3 7.0 អាចនឹងដាក់លក់ ក្នុងតំលៃ 199,99 USD

បើតាមប្រភពពី Phone Arena, Adorama ហាងមួយក្នុងចំណោមហាងលក់រាយធំៗនៅ New
York (អាមេរិច)  បានអចេតនាបង្ហោះឲ្យឃើញពីតំលៃរបស់ Galaxy Tab 3 7.0 នៅលើគេហ
ទំព័ររបស់ខ្លួន។ Version ដែលបានលេចចេញនៅលើគេហទំព័រនេះ មានពណ៌ ស និងមានមេម៉ូ
រី ក្នុងទំហំ 8GB។ តំលៃលក់របស់ម៉ូដែលនេះគឺ 199,99USD ។ ជាក់ស្តែងក្រោយមក Adorama
បានលុបចោលនូវព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនឹងម៉ូដែលនេះ។

កំរិតតំលៃ 199,99 USD របស់ Galaxy Tab 3 7.0 ត្រូវបានចាត់ទុកថា ជាតំលៃដ៏សមរម្យមួយ
ចំពោះអតិថិជន។ បើសិនជាព័ត៌មានចចាមអារាមនេះ ជាការពិត នោះ Samsung អាចនឹងធ្វើការ
ប្រកួតប្រជែងបានកាន់តែល្អជាងមុន ជាមួយ iPad Mini ក៏ដូចជា ជាមួយបណ្តាម៉ូដែល Tablet
Android តំលៃថោក ដទៃផ្សេងទៀត។

Galaxy Tab 3 7.0 ត្រូវបានបំពាក់អេក្រង់ទំហំ 7 inch កំរិតពន្លឺ 1.024 x 600 pixel, chip Dual Core
ល្បឿន 1,2 GHz និង RAM 1 GB។ វាមានកាមេរ៉ាមុខទំហំ 1,3 megapixel និងកាមេរ៉ាក្រោយទំហំ
 3 megapixel។ ថ្មភ្ជាប់មកជាមួយផលិតផលនេះគឺ 4.000 mAh ហើយប្រើAndroid 4.1 Jelly Bean។

បច្ចុប្បន្ន Samsung នៅតែមិនទាន់បានបញ្ជាក់ ព័ត៌មានអ្វីទាំងអស់ ស្តីពីតំលៃរបស់ Tablet នេះនៅ
ឡើយទេ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy Tab 3 7.0 tablet $ 199.99 hightech