CamNews

ទូរស័ព្ទ 

ទម្លាក់ iPhone 6 លើថ្ម នៅរុស្ស៊ី ដើម្បីបញ្ជាក់ភាពរឹងមាំ (វីដេអូ)

កម្លោះជនជាតិរុស្ស៊ីម្នាក់ បានបង្ហាញនូវគំនិតដ៏អស្ចារ្យមួយ ដើម្បីបញ្ជាក់អំពីកម្រិតនៃភាពរឹងមាំ
របស់ iPhone 6 ដោយការទម្លាក់មកលើថ្ម។

ជាការពិត កំណែ mock-up មានរូបរាង ដូចទៅនឹងកំណែផ្លូវការ ស្ទើរតែទាំងស្រុង ដែលវានឹង
ត្រូវបានបង្ហាញខ្លួន ក្នុងខែកញ្ញាខាងមុខ។ ម៉ូដែល mock-up នេះក៏មានសម្បកធ្វើអំពីលោហធាតុ
ដែលមានភាពរឹងមាំ ប៉ុន្ដែ ផ្នែកខាងក្នុង ពុំមានគ្រឿងម៉ាស៊ីនអ្វីទាំងអស់ ដូច្នេះហើយ យើងមិន
អាចដឹងបានថា គ្រឿងក្នុងរបស់ iPhone 6 កំណែផ្លូវការ នឹងមានសភាពបែបណា បន្ទាប់ពីត្រូវ
ទម្លាក់ទៅលើថ្ម ក៏ប៉ុន្ដែ យើងនៅតែអាចដឹងបាននូវកម្រិតនៃភាពរឹងមាំនៃសម្បកខាងក្រៅរបស់
iPhone 6 ។

ដើម្បីនាំមកនូវលទ្ធផលដែលមានលក្ខណៈយុត្តិធម៌សម្រាប់មិត្តអ្នកអាច ទាក់ទិនទៅនឹងសម្បក
iPhone 6 កំណែ mock-up បុរសជនជាតិរុស្ស៊ីម្នាក់ បានធ្វើការសាកល្បង ដោយទម្លាក់ស្មាត
ហ្វូននេះ ក្នុងរយៈកំពស់ផ្សេងៗគ្នា ដូចជា ពីត្រឹមហោប៉ៅខោ ពីត្រឹមចង្កេះ និងពីត្រឹមត្រចៀក
ពេលកំពុងនិយាយទូរស័ព្ទ។

ដើម្បីឱ្យដឹងថា សម្បកនៃកំណែ mock-up របស់ iPhone 6 មានសភាពបែបណា ក្រោយពី
ប្រឈមនឹងថ្មរឹង នៅឯទីលានក្រហមនៃក្រុងម៉ូស្គូ (រុស្ស៊ី) សូមទស្សនាវីដេអូខាងក្រោម។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ 9to5mac/youtube


Tags: iPhone 6 mockup drop tests