CamNews

ថេបប្ល៊ែត 

Samsung បង្ហាញខ្លួន Tablet ដែលអាចប្រើទាំង Windows 8 និង Android 4.2

ATIV Q គឺជាTablet ថ្មីដែល Samsung ទើបតែបង្ហាញខ្លួន។ វាមានការរចនាម៉ូតស្រដៀង ទៅនឹង
Sony Vaio Duo 11 ប៉ុន្តែវាមានកម្រាស់ស្តើងជាង និងស្រាលជាង ពោលគឺមានកម្រាស់ 13,9 mm
និងទម្ងន់ 1,29 kg។ 

Tablet នេះមានភាពលេចធ្លោ ត្រង់វាអាចប្រើបានប្រព័ន្ធប្រតិបត្តិការពីរគឺ Windows 8 និង Android
4.2.2។ បណ្តា Applications នៅលើប្រព័ន្ធប្រតិបត្តិការរបស់ Google អាចប្រើបានយ៉ាងលឿន បើ
ទោះជា ក្នុងពេលដែលអ្នកប្រើប្រាស់កំពុងប្រើនៅ Interface របស់ Microsoft ក៏ដោយ។

Samsung បានបំពាក់ដល់ ATIV Q នូវរូបសណ្ឋានខ្លាំងគួរសម ជាមួយនឹង chip Intel Core i5
Haswell, chip ក្រាហ្វិច Intel HD Graphics 4400។ វាមាន Hard Drive SSD 128 GB និង RAM
DDR3 4 GB, បណ្តា Connector រួមមាន USB 3.0, 2.0, រន្ធ microHDMI, RJ45, រន្ធដោតកាស,
mic រួមជាមួយរន្ធដាក់មេម៉ូរី SD។

អេក្រង់ TouchScreen ទំហំ 13,3 inch មានកំរិតពន្លឺឡើងដល់ 3.200 x 1.800 pixel, កំរិត Pixel
គឺខ្ពស់ iPad Retina, support ប្រើប៊ិច S-Pen ដែលបំពាក់នៅជ្រុងខាងក្រោមនៃ Tablet។

ATIV Q ត្រូវបានសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅត្រីមាសទី III ខាងមុខនេះ ប៉ុន្តែមិនទាន់មានតំលៃ
លក់ជាក់ស្តែងនៅឡើយទេ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Hybrid tablet Windows 8 Android 4.2 hightech