CamNews

ទូរស័ព្ទ 

iPhone អេក្រង់ ៥,៥អ៊ិន្ឈ៍ អាចនឹងមិនបាន បង្ហាញខ្លួន ក្នុងឆ្នាំនេះ

អតិថិជនដែលមានបំណងទិញយក iPhone ដែលមានអេក្រង់ ៥,៥អ៊ិន្ឈ៍ អាចនឹងត្រូវរង់ចាំដល់
ឆ្នាំ ២០១៥ ដោយសារតែតម្រូវការថ្មរបស់ Apple ។

iPhone ដែលមានអេក្រង់ ៥,៥អ៊ិន្ឈ៍ ត្រូវ​ពន្យា​ពេល​ ដោយ​សារ​ Apple ចង់​បាន​រូប​រាង​ស្ដើង​ជាង​មុន


Cnet ទើបតែបានដកស្រង់ប្រភពព័ត៌មានពី GforGames ឱ្យដឹងថា កំណែ iPhone 6 អេក្រង់៥,៥
អ៊ិន្ឈ៍ អាចនឹងមិនត្រូវបានបង្ហាញខ្លួន ក្នុងឆ្នាំនេះ ដោយសារតែ Apple ចង់ឱ្យមានរចនារូបរាង
ស្ដើងជាងមុន។ ប្រការនេះ កំពុងធ្វើឱ្យមានការលំបាកខ្លាំង ដល់ក្រុមហ៊ុនដៃគូ នៅពេលដែល
Apple ស្នើឱ្យផលិតថ្មដែលមានកម្រាស់ត្រឹមតែ ២ម.ម សម្រាប់ iPhone 6 ខណៈដែលកម្រាស់
ថ្មរបស់ iPhone បច្ចុប្បន្ន គឺ ២,៨ម,ម។

ព័ត៌មានខាងលើនេះ មិនមែន មិនមានមូលដ្ឋាននោះទេ ដោយសារមុននេះ ក៏មានប្រភពព័ត៌មាន
មួយចំនួន ចុះផ្សាយថា Apple នឹងរចនា iPhone ថ្មី ឱ្យមានរូបរាងកាន់តែស្ដើងជាងមុន ដើម្បីជា
ចំណុចលេចធ្លោផ្នែករចនាបទ។ ក្រៅពីបញ្ហាថ្ម Apple ក៏ហាក់ដូចជា ​  កំពុងជួបការលំបាកផ្នែក
អេក្រង់ថាច់ស្គ្រីន សម្រាប់ស្មាត​ហ្វូន iPhone ៥,៥អ៊ិន្ឈ៍ ផងដែរ។  ដូច្នេះ ប្រសិន iPhablet   នេះ
មិនបានបង្ហាញខ្លួនជាផ្លូវការក្នុងឆ្នាំនេះ ក៏វាមិនមានអ្វីជារឿងចម្លែកនោះដែរ។

អំពីស្មាត​ហ្វូន iPhone អេក្រង់ ៤,៧អ៊ិន្ឈ៍ នៃ iPhone   ជំនាន់ទី ៦ នេះវិញ ត្រូវបានគេជឿថា នឹង
ត្រូវបានបញ្ចេញលក់ជាផ្លូវការ ទៅតាមកាលកំណត់ នៅក្នុងរដូវក្ដៅឆ្នាំនេះ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet


Tags: GforGames iPhone 6 55 inch battery delay